Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាងសម្លាប់មន្ត្រីរុស្ស៊ី ៣៤នាក់ រួមទាំង មេទ័ព​សមុទ្រ​ខ្មៅ ដោយបាញ់មីស៊ីល ពេលពួកគេកំពុងប្រជុំ

បានផុស

នៅ

ប្រទេសអ៊ុយក្រែន​បាន​អះអាងកាលពីថ្ងៃចន្ទទី២៥ខែកញ្ញា​ថា ខ្លួន​បាន​សម្លាប់​មេបញ្ជាការ​កង​នាវា​សមុទ្រ​ខ្មៅ ​របស់​រុស្ស៊ី​ គឺឧត្តមនាវីឯក Viktor Sokolov ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​លើ​ទីស្នាក់ការ​ទ័ព​ជើង​ទឹក​របស់​លោក វ្ល៉ាឌីមៀរ ពូទីន នៅ​ឧបទ្វីប​គ្រីមៀ កាលពី​សប្តាហ៍​មុន។

ឧត្តមនាវីឯក Viktor Sokolov (រូបថត៖ E2W)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃសៅរ៍ទី២៣ខែកញ្ញា មីស៊ីលអ៊ុយក្រែន បានធ្លាក់លើអគារក្នុងទីក្រុង Sevastopol ខណៈក្រោយមកក៏មានវីដេអូបង្ហាញពីផ្សែងខ្មៅ ខ្មួលខ្មាញ់ចេញពីអគារ។

កងកម្លាំងពិសេសអ៊ុយក្រែន និយាយក្នុងសេចក្តីថ្លែងការណ៍មួយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “មន្ត្រី៣៤នាក់ត្រូវបានសម្លាប់ រួមទាំងមេបញ្ជាការកងនាវាចរសមុទ្រខ្មៅអាយុ ៦១ឆ្នាំ ផងដែរ ខណៈមន្ត្រី​១០៥​នាក់​ផ្សេង​ទៀត​ ​រង​របួស” ។

យោងតាមកងទ័ពអ៊ុយក្រែន, ការវាយប្រហារនេះ គឺប្រើមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស និងបារាំង ហើយកើតឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាពជាអ្នកដឹកនាំរបស់កងទ័ពជើងទឹករុស្ស៊ី។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​​រង​របួស​ធ្ងន់ ឬ​ស្លាប់​នោះ ក៏រួម​មានទាំង​វរសេនីយ៍ឯក Alexander Romanchuk ជា​មេ​បញ្ជាការ​ដឹកនាំ​កង​កម្លាំង​របស់​វិមាន​ក្រឹមឡាំង​ នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែនផងដែរ។

លើសពីនេះ ឧត្តមសេនីយ៍ឯក Oleg Tsekov ដែលជាមេបញ្ជាការកងកម្លាំងជើងគោក មានមូលដ្ឋាននៅតំបន់អាក់ទិកនៃប្រទេសរុស្ស៊ី គឺត្រូវបានគេរាយការណ៍ រងរបួសធ្ងន់។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងពីអ៊ុយក្រែនតែម្ខាងប៉ុណ្ណោះ ហើយភាគីរុស្ស៊ី មិនទាន់ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ច្បាស់ណាមួយ នៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ុយក្រែន វាយប្រហារមីស៊ីលនៅគ្រីមៀ ចំពេលមេទ័ពជើងទឹករុស្ស៊ី កំពុងប្រជុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម៨ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម