ព័ត៌មានជាតិ
ស្តារជួសជុលផ្លូវប្របមាត់ស្ទឹង ក្រោយទំនប់តាអន សម្រួលធ្វើដំណើររបស់ប្រជាពលរដ្ឋ
មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានដឹកនាំកម្លាំងនាំយកគ្រឿងចក្រធុនស្រាលធ្វេីការជួសជុលទប់ស្កាត់ការរអិលស្រុតជេីងទេរច្រាំងស្ទឹងផ្នែកខាងក្រោយទំនប់សាលាតាអន ក្រោយមើលឃើញពីផលលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានអូសបន្លាយពេលជាយូរ។
ក្រោយពីការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន ដែលស្ថិតក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ នៅសេសសល់ការងារមួយចំនួនមិនទាន់បានបំពេញបន្ថែម បង្កផលប៉ះពាល់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានធ្វេីការចាក់បំពេញផ្លូវគ្រួសក្រហមតាមជេីងទេរទំនប់បណ្ដោះអាសន្ន ជាលទ្ធផលសម្រេចបាន ១០០% ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការព្រួយបារម្ភ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ