ព័ត៌មានអន្ដរជាតិ
កាំប្រមាសមុទ្រនៅសមុទ្រក្រហម ងាប់បណ្ដាក់គ្នាដោយគ្មានមូលហេតុ
ជីវវិទូសមុទ្រព្រមានថា “ថ្មប៉ប្រះទឹកផ្កាថ្មដ៏អស្ចារ្យ” នៅសមុទ្រក្រហមកំពុងប្រឈមមុខនឹងការគំរាមកំហែងថ្មីមួយគឺ កាំប្រមាសមុទ្រជាច្រើនងាប់ដោយសារជំងឺអាថ៌កំបាំង ។
អ្នកវិទ្យាសាស្ត្រ Lisa-Maria Schmidt បានឲ្យដឹងថា កាំប្រមាសមុទ្រស៊ីសារាយ ដែលអាចសម្លាប់ផ្កាថ្ម ដូច្នេះការស្លាប់របស់វាអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មទាំងមូល ។
Schmidt នឹកឃើញដល់ពេលដែលនាង និងសហការីរបស់នាងបានប្រទះជាលើកដំបូងនូវការដួលរលំនៃចំនួនកាំប្រមាសមុទ្រនៅក្នុងរមណីយដ្ឋាន Eilat នៃសមុទ្រក្រហមរបស់អ៊ីស្រាអែល ។
ក្រុមអ្នកស្រាវជ្រាវត្រូវបានផ្ដល់ដំណឹងពីការស្លាប់របស់កាំប្រមាសមុទ្រដំបូងនៅខែមករា ទើបពួកគេចុះទៅតំបន់ដែលសម្បូរកាំប្រមាពូជ Diadema setosum ដើម្បីសិក្សា ។
ក្រុមស្រាវជ្រាវបានរកឃើញថា វាប៉ះពាល់កាំប្រមាសមុទ្រ ២ ប្រភេទគឺ Diadema setosum និង Echinothrix calamaris ខណៈពេលសត្វដទៃទៀតគ្មានគ្រោះថ្នាក់ទាល់តែសោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលីកំពុងស្ថិតក្នុងហានិភ័យ
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤