Connect with us

សន្តិសុខសង្គម

​សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទរឹបអូសរបាំងអួនជាង ៥ ពាន់ម៉ែត្រ​នៅស្រុកជលគីរី​

បានផុស

នៅ

សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងឃុំ២ នៃស្រុកជលគីរី ជាលទ្ធផលបានកាប់បំផ្លាញចោលរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែងមានប្រវែង ៥ ៥០០ ម៉ែត្រ និងបានចាក់លែងកូនត្រីដែលជាប់នៅក្នុងលបលូសាច់អួន ចូលក្នុងបឹងទន្លធម្មជាតិវិញបានចំនួងជាង៨០០គីឡូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៥ ខែកញ្ញានេះបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោក ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះលោកបានបញ្ជាកងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលចរាចរណ៍ខេត្ត និងនគរបាលអន្តរាគមន៍ សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសា ស្ត្រស្រុកជលគិរី ក្រោយពីទទួលបានព័ត៌មាននិងរូបភាពរបាំងសាច់អួនវែងៗជាបទល្មើសនេសាទពីប្រជាពលរដ្ឋល្អ។

លោកស្នងការបានបញ្ជាក់ទៀតថា តាមគោលការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺកម្លាំងសមត្ថកិច្ចចម្រុះខេត្តនិង គ្រប់ស្រុកនិងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាប្រចាំឲ្យបានអស់ទាំងស្រុងនៅគ្រប់ស្រុកទាំង៦នៅតាមដងទន្លេ។

ជាមួយគ្នានេះដែរក៏មានផែនការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទធំៗគ្រាក់ៗកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដ ន្ទាទោសតាមផ្លូវច្បាប់ និងក៏ត្រូវស្រាវជ្រាវមន្ត្រីជលផលពុករលួយជាខ្នងជនល្មើសផងដែរ ទើបបទល្មើសនេសាទអាច ថយចុះ និងទប់ស្កាត់បានដោយប្រសិទ្ធភាព។

លោកវរៈសេនីយ៍ទោ ជុន បូរី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសម ត្ថកិច្ចនគរបាលខេត្ត ចុះបង្ក្រាបបទល្មើសនេសាថ្ងៃទី២៥ នេះបានឱ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ២០ នាក់បាឡាស្មាច់ ៥ គ្រឿងចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាមឆ្ងោកស្រុកជល់គីរី។

លទ្ធផលបង្ក្រាបបានកាប់កំទេចចោលនៅនឹងកន្លែងរួមមានរបាំងសាច់អួនវែងៗចំនួន ១៤ កន្លែងមានប្រវែង ៥.៥០០ ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩ គ្រឿង, បង្គោល ១.១០០ ដើ ម,ចាក់លែងកូនត្រីចំរុះចូលក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០ គីឡូ។

សូមបញ្ជាក់ផងដែរថា បទល្មើសនេសាទរបាំងសាច់អួនវែងៗ នៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ១ខ្សែៗ មានប្រវែង២​ទៅ៣ ពាន់ ឬ ៤ពាន់ម៉ែត្រ (ដូចមានរូបភាពវីដេអូភ្ជាប់មកជាមួយនិងនៅតាមបណ្ដាឃុំផ្សេងៗមួយចំនួនទៀតក៏មានបទល្មើសវែងៗបែបនេះដែរ) ដែលកើតមានតាំងពីមុនរដូវបិទនេសាទរហូតមកដល់ក្នុងរដូវបិទនេ សាទពេលនេះក៏នៅតែមាន មិនដឹងថាសមត្ថកិច្ចជំនាញជលផលសង្កាត់, ជលផលផ្នែក និងខណ្ឌរដ្ឋបាលជលផលខេត្ត គេគោរពតួនាទីរបស់ខ្លួនដែរឬទេ និងបើពួកគេគោរពកាតព្វកិច្ចខ្លួន តាមបញ្ញត្តិច្បាប់ថា តើមានបទល្មើសនេសាទបែបនេះដែរឬទេ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមេត្តាជួយងូតទឹកដុះក្អែល ព្យាបាល និងវះកាត់ឱ្យផង។

ហេតុនេះហើយទើបលោកអភិបាលខេត្តបញ្ជាឲ្យសមត្ថកិច្ចនគរបាលខេត្តចុះបង្ក្រាប និងកាប់បំផ្លាញឲ្យបានអស់ តែបើឱ្យមន្ត្រីជលផលដឹងខ្លួនមុននោះ បទល្មើសពិតជាត្រូវគេខ្សឹបឱ្យជនល្មើសពន្លិចរបាំងសាច់អួនវែងៗនេះចូលក្នុងទឹកអស់មិនអាចបង្ក្រាបបាននោះឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម