Connect with us

កីឡា

ភ្នំពេញក្រោនឡើងលេខ២ពីក្រោយព្រះខ័នរាជស្វាយរៀងតែ៣ពិន្ទុ

បានផុស

នៅ

ក្រុម​ភ្នំពេញ​ក្រោន​​បាន​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​២​នៃ​តារាង​ពិន្ទុ​ខេមបូឌានព្រីមៀរលីគរដូវ​កាល​២០២៣-២៤ បន្ទាប់​ពី​បាន​យក​ឈ្នះ ក្រុម​​​អាយអេសអាយ ដង្កោសែនជ័យ ដោយ​លទ្ធផល ៤-២ ក្នុង​សប្តាហ៍​ទី​៦ ល្ងាច​ថ្ងៃ​ចន្ទ ទី​២៥ ខែ​កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤​គ្រាប់​របស់​ភ្នំពេញ​ក្រោន​រក​បាន​ដោយ​កីឡាករ លឹម ពិសុទ្ធ ២​គ្រាប់ កីឡាករ​ជប៉ុន Shimizu Shintaro ១​គ្រាប់ និង​កីឡាករ​កូឡុំប៊ី Andres Nieto ១​គ្រាប់ ខណៈ អាយអេសអាយ ដង្កោសែន​ជ័យ​រក​បាន​ដោយ​កីឡាករ Abdel Kader ១គ្រាប់ និង​កីឡាករ Jhon Frith ១​គ្រាប់។

គិត​ត្រឹម​សប្តាហ៍​ទី​៦​ ភ្នំពេញ​ក្រោន រក​បាន​១៥​ពិន្ទុ តាម​រយៈ​ជ័យជម្នះ​៥​លើក និង​ចាញ់​១​​លើក តាម​ពី​ក្រោយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​មាន​១៨​ពិន្ទុ។ បរាជ័យ​១លើក​របស់​ភ្នំពេញ​ក្រោន​គឺ​ក្រោម​ថ្វី​ជើង​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ស្រប​ពេល​ក្លិប​ជើង​ឯក​លីគ​កំពូល​កម្ពុជា៨​សម័យ​កំពុងកំពុង​ធ្វើ​ដំណើរ​ល្អ​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លំដាប់​ទី​២​អាស៊ី​​ AFC Cup។​

ដោយ​ឡែក អាយអេសអាយ ដង្កោសែន​ជ័យ ស្ថិត​នៅ​លេខ​៨​ដោយ​រក​បាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៤។

ក្រុម​ខ្លាំង​វិសាខា បាន​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ​៦ បន្ទាប់​ពី​ឈ្នះ​៣ និង​ចាញ់​៣ ដែល​ស្ថិត​នៅ​ពី​ក្រោម​ក្រុម​លេខ​៣ បឹងកេត លេខ​៤ក្រសួង​ការពារ​ជាតិ និង​លេខ​៥ព្រៃវែង។ ចំណែក គិរីវង់​សុខសែន​ជ័យ​​បន្ត​នៅ​បាត​តារាង​ដដែលដោយ​មាន​២​ពិន្ទុ ខណៈ​លេខ​៩​ ក្រុម​អង្គរថាយហ្គឺរ​ដោយ​មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម