Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមត្រៀមប្រារព្ធពិធីបុណ្យបង្គាលើកដំបូង នៅចុងឆ្នាំ ២០២៣

បានផុស

នៅ

ពិធីបុណ្យបង្គានឹងត្រូវរៀបចំឡើងជាលើកដំបូងក្នុងខេត្ត Ca Mau ភាគខាងត្បូងនៃប្រទេស វៀតណាម នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ដោយមានការប្រកួតប្រជែងញ៉ាំបង្គា និងចាប់មឹក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាមសន្យាថា ការប្រកួតប្លែកៗបែបនេះនឹងធ្វើឱ្យអ្នកទស្សនាសប្បាយរីករាយក្នុងអំឡុងពេលពិធីបុណ្យជាមិនខាន ។ ក្រៅពីនេះ គេមានសកម្មភាពផ្សេងៗទៀត រួមទាំងការប្រលងគូររូបបង្គា ល្បែងទាយការស្ទូចត្រី និងធ្វើសត្វសមុទ្រពីស្លឹកដូងជាដើម ។

កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា លោក Tran Hieu Hung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ca Mau បាននិយាយថា ព្រឹត្តិការណ៍នេះក៏រៀបចំឱ្យភ្ញៀវទេសចរណ៍ទទួលទានអាហារសមុទ្រផងដែរ ។

ខេត្ត Ca Mau ​គ្រោង​នឹង​អញ្ជើញប្រជាជនទូទាំង​ខេត្ត​ក្រុង​ចំនួន​ ៤២ ​​នៃ វៀតណាម ​ឱ្យ​ចូល​រួម​ក្នុង​ពិធីបុណ្យ និង​ដាក់តាំង​​ផលិតផល​សំខាន់ៗ​របស់​ខ្លួនទៀតផង ។

បុណ្យបង្គាខាងមុខរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រហែល ១០ ០០០ នាក់ ដើម្បីលើកតម្កើងដល់ឧស្សាហកម្មបង្គា ទាក់ទាញភ្ញៀវកាន់តែច្រើន ជាពិសេសទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិដូចគ្នា ។

គួរជម្រាបថា ខេត្ត Ca Mau ជាខេត្តនាំមុខគេក្នុងប្រទេសវៀតណាម ជាមួយផ្ទៃដីចិញ្ចឹមបង្គាជាង ២៨០ ០០០ ហិតា និងទទួលទិន្នផលបង្គាប្រចាំឆ្នាំជាង ២២០ ០០០ តោនឯណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ បង្កងវៀតណាម ៦តោន ងាប់នៅព្រំដែន ដោយសារ ចិន ហាមនាំចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម