ព័ត៌មានជាតិ
អ្នកជំនាញ៖ សណ្ឋាគារខេត្តសៀមរាប បើកដំណើរការច្រើនលើសតម្រូវការ
អ្នកជំនាញវិស័យសណ្ឋាគារ បានលើកឡើងថា បច្ចុប្បន្ននេះ កំណើននៃភាពរីកចម្រើនវិស័យសណ្ឋាគារនៅខេត្តសៀមរាប បានដំណើរការល្អប្រសើរ និងវិនិយោគលើសពីតម្រូវការ ខណៈចំនួនភ្ញៀវទេសចរនៅមានកម្រិត។

លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរនៅខេត្តសៀមរាប បានកត់សម្គាល់ឃើញថា ចំនួនបន្ទប់សណ្ឋាគារផ្គត់ផ្គង់នៅខេត្តសៀមរាបច្រើនលើសតម្រូវការ។ លោកបន្តដូច្នេះថា« បច្ចុប្បន្ននេះ Supply over demand ជាកត្តាធំ ដោយសារនាំគ្នាវិនិយោគបើកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានច្រើន ប៉ុន្តែភ្ញៀវទេសចរជាតិ និងអន្តរជាតិមានតិច»។
បើតាមលោក នួន ច័ន្ទតារា ជារៀងរាល់ឆ្នាំ ចាប់ពីខែ មិថុនា ដល់ខែ កញ្ញា ខេត្តសៀមរាប មិនសូវទទួលបានភ្ញៀវទេសចរច្រើននោះទេ។ ដោយឡែកភ្ញៀវអន្តរជាតិ ដែលមានកំណើនច្រើន គឺនៅខែ វិច្ឆិកា និងធ្នូ ជាខែ Hight Season ដែលជារដូវទេសចរអន្តរជាតិចេញដើរកម្សាន្ត ជាពិសេសភ្ញៀវពីប៉ែកអឺរ៉ុប ដោយសារជារដូវធ្លាក់ទឹកកក។

បើទោះជាវិស័យសណ្ឋាគារ ផ្ទះសំណាក់ ជួបការលំបាកបន្តិចក្តី តែតាមរបាយការណ៍ភ្ញៀវទេសចរចូលទៅកម្សាន្តលេងខេត្តសៀមរាប ហាក់មានកំណើនល្អប្រសើរ។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លើកឡើងតាមរយៈរបាយការណ៍ថា រយៈពេល ៨ខែ ចាប់ពីខែ មករា ដល់ខែ សីហា ឆ្នាំ ២០២៣ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្ត ក្រោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បើកឱ្យដំណើរការនៅថ្ងៃទី ១៦ ខែ តុលាខាងមុខនេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគ និងទេសចរណ៍មកកាន់ទឹកដីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ លើសពីនេះទៀតលោកថា នឹងធ្វើឱ្យខេត្តសៀមរាបក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យខេត្តដែលជាប់នឹងសៀមរាបទទួលបានសក្តានុពលផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា