ព័ត៌មានជាតិ
ជប៉ុនអរគុណកម្ពុជា ដែលមិនហាមការនាំចូលគ្រឿងសមុទ្រពីជប៉ុន ក្រោយការបង្ហូរទឹកកខ្វក់
តាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅភ្នំពេញ រដ្ឋាភិបាលជប៉ុន បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានរឹតត្បិតលើការនាំចូលផលិតផលជលផលរបស់ជប៉ុន ក្រោយមានការបង្ហូរទឹកកាកសំណល់កខ្វក់ពីរោងចក្រថាមពល នុយក្លេអ៊ែរទៅក្នុងមហាសមុទ្រ នៅតំបន់ហ្វូគូស៊ីម៉ា។
កាលពីខែសីហា កន្លងទៅនេះ ជប៉ុនបានចាប់ផ្ដើមបង្ហូរទឹកកាកសំណល់ដែលសង្ស័យមានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រោយពីប្រទេសជប៉ុន បានបង្ហូរទឹកកខ្វក់ ដែលបានឆ្លងកាត់ការចម្រោះរួចហើយក្ដី តែការបញ្ចេញទឹកកាកសំណល់នេះ បានធ្វើឱ្យប្រទេសមួយចំនួនមិនពេញចិត្ត ជាពិសេស ចិន បានហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ព្រមទាំងមានការតវ៉ានៅក្នុងប្រទេសជប៉ុនខ្លួនឯង និងកូរ៉េខាងត្បូង។ ដោយឡែក សម្រាប់កម្ពុជា គឺមិនបានហាមឃាត់ការនាំចូលផលិតផលជលផល ជាពិសេសផលិតផលគ្រឿងសមុទ្រដែលមានប្រភពពីប្រទេសជប៉ុននេះឡើយ។
នៅក្នុងកិច្ចពិភាក្សាតុមូល រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួសមុខឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមិនមានហាមឃាត់ការនាំចូលផលិតផលគ្រឿងសមុទ្រពីប្រទេសជប៉ុន ព្រោះតែហេតុផលនេះឡើយ។ លោកឯកអគ្គរាជទូត ថ្លែងដូច្នេះថា៖ «ពាក់ព័ន្ធនឹងការបញ្ចេញទឹកកាកសំណល់កខ្វក់ពីរោងចក្រអគ្គិសនីហ្វូគូស៊ីម៉ានេះ យើងពិតជាថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានហាមឃាត់ ឬដាក់ការរឹតត្បិតណាមួយលើផលិតផលជលផល ឬអាហារសមុទ្ររបស់ជប៉ុន»។
លោកឯកអគ្គរាជទូត បន្តថា ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក បានប្រាប់ព័ត៌មាននេះទៅកាន់ទីក្រុងតូក្យូ ដើម្បីឱ្យព័ត៌មាននេះបានដឹងដល់ថ្នាក់ដឹកនាំជប៉ុន ហើយក្រោយទទួលបានព័ត៌មានេះ ថ្នាក់ដឹកនាំជប៉ុន បានសម្ដែងការរីករាយចំពោះការសម្រេចចិត្តរបស់កម្ពុជា។ ឯកអគ្គរាជទូតរូបនេះ បានចាត់ទុកការសម្រេចរបស់កម្ពុជាពេលនេះ បានកើតចេញពីចំណងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ហើយក៏បានឆ្លុះបញ្ចាំងអំពីជំហរមួយរបស់កម្ពុជា ដែលបានផ្ដល់នូវភាពកក់ក្ដៅ ភាពជិតស្និទ្ធដល់ជប៉ុន ក្នុងនាមប្រទេសទាំងពីរជាមិត្តល្អយូរលង់ណាស់មកហើយ។
គួរជម្រាបថា បើតាមលទ្ធផលវិភាគទៅលើទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងតំបន់ហ្វូគូស៊ីម៉ា របស់ជប៉ុន ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរកឃើញថា សារជាតិសំណល់ដែលមានជាតិវិទ្យុសកម្មទ្រីទីយ៉ូម (Tritium) មានកម្រិតទាបជាងការកំណត់ ដែលផលប៉ះពាល់នៃវិទ្យុសកម្មតិចតួចបំផុតទៅលើមនុស្ស និងបរិស្ថាន៕
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច