ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តីថៃចុះត្រួតពិនិត្យច្រកទ្វារព្រំដែនបានណងអៀន-ស្ទឹងបត់
អភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំ រាត្រី កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញានេះ បានដឹកនាំប្រតិភូខេត្តទទួលបដិសណ្ឋារកិច្ចលោក ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃក្នុងការចុះត្រួតពិនិត្យទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបានណងអៀន- ស្ទឹងបត់នៅចំណុចស្ពានមិត្តភាពកម្ពុជា-ថៃ (ណងអៀង-ស្ទឹងបត់) ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេនៃព្រះរាជាណាចក្រថៃបានថ្លែងថា បំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្តរវាងរាជរដ្ឋាភិបាលថ្មីរបស់ថៃដែលទើបបង្កើតឡើងក្រោយការបោះឆ្នោតកាលពីថ្មីៗនេះដើម្បីពង្រឹងមិត្តភាពនិងជម្រុញវិស័យពាណិជ្ជកម្ម ដឹកជញ្ជូន សេដ្ឋកិច្ចផងដែរ។
សូមបញ្ជក់ថាគម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានទំហំ ទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទានពីរាជរដ្ឋាភិបាលប្រទេសថៃតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង-ថៃ(NEDA)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបើកការដ្ឋានសាងសង់គម្រោងនេះកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបាន ៩១,២៦% ហើយ។
គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន”។
ស្ពាននេះមានប្រវែង ៦២០ ម៉ែត្រ ក្នុងនោះផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើក ការដ្ឋាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០ លានបាត (ប្រមាណ ១៩លានដុល្លារអាមេរិក) ដែលចំណាយដោយជំនួយរបស់ភាគីថៃ៕
អត្ថបទ៖ អពៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់