Connect with us

កីឡា

តើកត្តាអ្វីខ្លះទើបអាចទៅប្រកួតនៅសង្វៀនធំ ONE បាន?

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ពេជ្រ សម្បត្តិ កំពុង​ក្លាយ​ជា​តារា​ប្រដាល់​ឈាន​មុខ​គេ និង​ល្បី​ល្បាញ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ចង់​ឃើញ​​​រូប​​គេ​​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​សង្វៀន​ធំ​លំដាប់​អាស៊ី ONE Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​និយាយ​ពី​សមត្ថភាព​របស់​ក្របីព្រៃ​ ពេជ្រ សម្បត្តិ ​មានហើយ​សម្រាប់​ការ​ចូល​​ប្រឡូក​នៅ​សង្វៀន​ ONE និង​សង្វៀន​ធំ​ៗ​ជា​ច្រើន​ក្នុង​ពិភព​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​ដូចជា លន បញ្ញា, ឃីម បូរ៉ា, ប៉ឺត សង្ឃឹម, និង​ឈុត សេរីវ៉ាន់ថង​ ជា​ដើម​ក៏​​អាច​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន​ដែរ។

ពេជ្រ សម្បត្តិ ជា​ប្រភេទ​កីឡាករ​វ៉ៃ​ល្អមើល គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​សប្បាយ​រីករាយ​សម្រាប់​អ្នក​គាំទ្រ ដូច្នេះ​​ជា​ប្រភេទ​កីឡាករ​ដែល​ម្ចាស់​កម្មវិធី និង​អ្នក​ផ្គូផ្គង​ចង់​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រចាំ​សង្វៀន​របស់​គេ។ កីឡាករ​រូប​​នេះ​មាន​លក្ខណៈ​ពិសេស៣​គឺ​ទី១ ស្មារតី​ប្រយុទ្ធ​អង់អាច​ក្លាហាន មុះ​មុត និង​មិន​ចេះ​ញញើត​ដៃ​គូ។ ទី​២ កម្លាំង​ស៊ុហ្វ​វ៉ៃ​បុក​ខ្លាំង​ដែល​អាច​​ប្រកួត​បាន​៥​ទឹក​ពេញ​ដោយ​មិនអស់​កម្លាំង និង​ទី​៣ អាវុធ​ធ្ងន់​​​ដោយ​កណ្តាប់​ដៃ និង​កែង។

សមត្ថភាព​របស់ ពេជ្រ សម្បត្តិ មិន​មែន​ជាសំណួរ​ដែល​ត្រូវ​រក​ចម្លើយ​នោះ​ទេ។ សំណួរ​ដែល​ត្រូវ​ឆ្លើយ​គឺ ថា​តើ​មាន​​អ្នក​ផ្គូផ្គូ​ (Promotor) ​និង​អ្នក​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​ជា​មួយ​​សង្វៀន ONE Championship ​ដើម្បី​កីឡាករ​ឲ្យ​បាន​ទៅ​ប្រកួត​កម្រិត​ណា?

លោក ពេជ្រ សុផាន់ គ្រូ​បង្វឹក​របស់​កីឡាករ ពេជ្រ សម្បត្តិ បាន​និយាយ​ថា លោក​ធ្លាប់​បាន​ទាក់​ទង​ទៅ​ខាង ONE រួច​ហើយ ដូច្នេះ​លោក​សង្ឃឹម​សង្វៀន​ធំ​ប្រចាំ​អាស៊ី​មួយ​នេះ​ផ្តល់​ឱកាស​ឲ្យ ខណៈ​ក្របី​ព្រៃ​កំពុងចង់​ទៅ​ប្រកួត​។ នេះ​ក៏​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​លោក​​គ្រូ​ប្រដាល់​រូប​នេះ​បាន​បញ្ជាក់​ពី​ការ​ទំនាក់​ទំនង​ទៅ​សង្វៀន​ធំ​ប្រចាំ​តំបន់​អាស៊ី​។

គិត​ចាប់​តាំង​ពី​វិបត្តិ​កូវីដ-១៩​បាន​ផ្ទុះ​ឡើង ​ការ​ប្រកួត​របស់​សង្វៀន ONE នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ក៏​មិន​​ត្រូវ​បាន​រៀបចំ​។ ភាគ​ច្រើន​បំផុត​រៀបចំ​នៅ​ការ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី និង​ថៃ។ ស្រប​ពេល​​កីឡាករ​កម្ពុជា​មួយ​ចំនួន​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​​​ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​ស្ងប់​ស្ងាត់​ក្នុង​ការ​នាំ​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​ទាំង​គុន​ចម្រុះ​ ឃីកបុក​ស៊ី មួយ​ថៃ និង​គុន​ខ្មែរ​។

កាល​ពី​មុន លោក ហ៊ុន ចាន់រាជ ជា​អ្នក​ផ្គូផ្គូ​ម្នាក់​ដែល​បាន​នាំ​យក​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​ញឹក​ញាប់​នៅ​ក្រៅ​ប្រទេស​ ជា​ពិសេស​នៅ​សង្វៀន ONE ប៉ុន្តែ​ចាប់​តាំង​ពី​ការ​នាំ​យក​កីឡាករ ឡៅ ចិត្រា ទៅ​ប្រកួត​ជា​មួយ ស៊ុបភើឡេក នៅ​ថៃ​កាល​ពី​ឆ្នាំ​២០១៩​មក លោក​​ក៏​លែង​ឃើញ​នាំ​យក​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​ទៀត។

កាល​ពី​ឆ្នាំ​២០១៩​ លោក ជា​ រិទ្ធ គ្រូ​ប្រដាល់​ម្នាក់​បាន​នាំ​កីឡាករ គង់ សំបូរ ទៅ​ប្រកួត​​ដោយ​បាន​ចាញ់​ពិន្ទុ​កីឡាករ​ចិន Zhang Chenglong ហើយ​ក្រោយ​មក​ក៏​ស្ងាត់។ លោក​ធ្លាប់​បាន​និយាយ​ថា លោក​​​បាន​​ដាច់​​ទំនាក់​ទំនង​ជាមួយ​​ ONE ហើយ​ចង់​មាន​ការ​ទំនាក់​ទំនង​​ឡើង​វិញ​ ប៉ុន្តែ​​ខ្វះ​បណ្តាញ​ទំនាក់​ទំនង។

ជា​មួយ​គ្នា​នេះ លោក Alan Mccune គ្រូបង្វឹកប្រចាំក្រុមក្លិប​ Phnom Penh MMA ធ្លាប់​បាន​នាំ​កីឡាករ ខុន ស៊ីចាន់ ទៅ​ប្រកួត​នៅ​សង្វៀន ONE ​​ក៏​ស្ងប់​ស្ងាត់​ក្នុង​ការ​នាំ​កីឡាករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​ដែរ។ ចំណែក កីឡាករ ចាន់ រតនា ក៏​លែង​បាន​ទៅ​ប្រកួត​ទៀត ពី​ព្រោះ​តែ​ចាញ់​២​លើក​ជាប់​គ្នា​នៅ​សង្វៀននេះ។

កន្លង​មក Chatri Sityodtong នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក ONE Championship ចង់​បាន​កីឡាករ​ប្រដាល់​ល្អ​ៗ​នៅ​តំបន់​អាស៊ាន​ចូល​រួមប្រកួត​នៅ​កម្មវិធី​របស់​លោក ប៉ុន្តែ​​នៅ​តំបន់​អាស៊ាន​​​មិន​សូវ​មាន​កីឡាករ​ល្អ​ៗ​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​កីឡាករ​ថៃ​​បាន​ទេសម្រាប់​ឃីកបុកស៊ី​ ក្នុង​នោះ​​រាប់​ទាំង​​កម្ពុជា​ផង​​។ យូរ​ៗ​ទៅ​ឃើញ​ភាគ​ច្រើន​មាន​កីឡាករ​មក​ពី​តំបន់​អឺរ៉ុប​ប្រកួត​ជា​មួយ​កីឡាករ​ថៃ ជា​ពិសេស​កម្មវិធី​​របស់​ ONE នៅ​សង្វៀន Lumpinee។

ដោយសារ​វិបត្តិ​កូវីដ-១៩​ និង​លទ្ធផល​នៃ​ការ​ប្រកួត​របស់​កីឡាករ​គុន​ខ្មែរ​មិន​សូវ​កាក់​កប​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​អ្នក​ផ្គូផ្គូ​​​នៅ​កម្ពុជា​ជា​មួយ​សង្វៀន ONE ដាច់​ឆ្ងាយ​ពី​គ្នា។ ប្រសិន​បើ​មាន​អ្នក​​ផ្គូផ្គង​ជិត​ស្និទ្ធ​ជា​មួយ​សង្វៀន ONE ប្រាកដ​ជា​​កីឡាករ​កម្ពុជា​​​ទទួល​បាន​ឱកាស​​​ទៅ​ប្រកួត​​​មិន​ខាន។

​មើល​​កម្មវិធី​របស់ ONE នៅ​សង្វៀន​ Lumpinee កីឡាករ​ថៃ និង​កីឡាករ​បរទេស​មួយ​ចំនួន​មិន​មែន​សុទ្ធ​តែ​លំដាប់​ជួរ​មុខ​ទេ​គឺ​មានកម្រិត A B ឬ C ក៏​មាន​ឈ្មោះ​ប្រកួត​ដែរ។ ជា​ក់​ស្តែង​កីឡាករ​​ថៃ​ខ្លះ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ញឹក​ញាប់ ហើយ​ខ្លះ​ចាញ់​កីឡាករ​កម្ពុជា​ជា​បន្ត​បន្ទាប់​​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ឱកាស​ប្រកួត​នៅ​សង្វៀន ONE ដោយសារ​តែ​​ពួក​គេ​​មាន​អ្នក​ផ្គូផ្គង​ទំនាក់​ទំនង​ល្អ​​ជា​មួយ ONE។

ជា​រួម អ្នក​ផ្គូផ្គង និង​បណ្តាញ​ទំនាក់​ទំនង​ពិត​ជា​សំខាន់​ណាស់​សម្រាប់​​ឱកាស​ដឹក​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន​ធំ​ៗ​លើ​ពិភព​លោក​នេះ។ បន្ទាប់​មក​កត្តា​សមត្ថភាព​ដែល​ទាក់​ចិត្ត​អ្នក​រៀបចំ​ឲ្យ​​បន្ត​ឱកាស​លើក​​ក្រោយ​ទៀត៕

អត្ថបទ៖ ទស្សនៈស្មេរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម៩ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច១០ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម