Connect with us

ចរាចរណ៍

រថយន្តស៊ីទែន​ដឹក​ស៊ីម៉ង់ងងុយដេក​​ធ្លាក់​ផ្លូវ​​ក្រឡាប់​បះជើង​ ​សំណាងមិន​មាន​គ្រោះថ្នាក់ដល់​មនុស្ស

បានផុស

នៅ

បាត់ដំបង ៖ ​តាម​មតិ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​សន្និដ្ឋាន​ថា ទំនង​អ្នកបើកបរ​ងងុយដេក​បាន​បើក​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​បះជើង​ឡើងលើ ​តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ ខ​ណៈ​ដែល​ម្ចាស់ផ្ទះ​មិនទាន់​ក្រោក​ពី​ដេក​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​ទៀបភ្លឺ ​ឈាន​ចូល​ថ្ងៃទី​០៣​ ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​ខាងមុខ​ផ្សារ​តា​ឌុ​ក​ ស្ថិត​ក្នុងភូមិ​ពពាល ខែ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​ដឹក​ស៊ីទែន​ស៊ីម៉ង់ត៍ ​ដែល​ក្រឡាប់​ខាងលើ​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ភ្លៅ​៥​បើកបរ​ដោយ​បុរស​ឈ្មោះ​ផា ង៉ា​ អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី​ ឃុំ​តា​គ្រាម ​ស្រុក​បាណន់​ ខេត្តបាត់ដំបង​។ តាម​សម្តី​ប្រជាពលរដ្ឋ​ ដែល​បានឃើញ​ហេតុ​ការណ៍​បាន​ប្រាប់​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​នេះ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​(​បាត់ដំបង​បន្ទាយមានជ័យ​)​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ទំនង​អ្នកបើកបរ​ងងុយដេក​ហើយ​ងោក​១​ភាំង​ ក៏បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ចូល​ប្រឡាយ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង ​ហើយ​មិន​បណ្តាល​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ពិនិត្យ​និង​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ខាងលើ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​សំណង​ ឬ​ ជួសជុល​ក្នុងការ​ខូចខាត​ប្រព័ន្ធ​លូ​ខាង​មុខ​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើងវិញ​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម