កីឡា
គ្រីឃីតជាកីឡាក្តីសង្ឃឹមកម្ពុជាប៉ះជប៉ុនថ្ងៃនេះក្នុងកីឡាអាស៊ីនៅចិន
គ្រីឃីតដែលជាកីឡាក្តីសង្ឃឹមមួយរបស់ប្រទេសកម្ពុជាចាប់ផ្តើមប្រកួតវេលាម៉ោង១៤:០០នាទីរសៀល (ម៉ោង១រសៀលនៅកម្ពុជា) ថ្ងៃទី២៧ ខែកញ្ញានេះក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកឆ្នាំ២០២៣) នៅប្រទេសចិន។
ក្រុមកីឡាគ្រីឃីតជម្រើសជាតិកម្ពុជាស្ថិតនៅពូល B ដែលមានជប៉ុន និងហុងកុង ខណៈពូល A មាន ម៉ាល់ឌីវ ម៉ុងហ្គោលី និងនេប៉ាល់ ហើយពូល C មានម៉ាឡេស៊ី សិង្ហបុរី និងថៃ។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលជ្រើសរើសយកតែលេខ១ក្នុងពូលទាំង៣ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដែលមានឥណ្ឌា បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា និងអាហ្វហ្គានីស្ថាន ជាក្រុមខ្លាំងរង់ចាំនៅវគ្គ៨ក្រុមចុងក្រោយស្រាប់។
បើកឆាកប្រកួតសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាត្រូវប្រកួតជាមួយ ជប៉ុន។ បន្ទាប់មក នៅថ្ងៃទី២៩ ខែកញ្ញា កម្ពុជាប្រកួតជាមួយ ហុងកុង នៅពេលព្រឹក ហើយជប៉ុន នឹងប្រកួតជាមួយ ហុងកុងនៅថ្ងៃទី១ ខែតុលា។
គ្រីឃីតជាកីឡាមិនសូវពេញនិយមនៅប្រទេសកម្ពុជា ប៉ុន្តែសហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានរៀបចំកីឡាករចូលសញ្ជាតិច្រើនដែលបានធ្វើឲ្យឈ្នះមេដាយមាស៣គ្រឿង និងប្រាក់១គ្រឿង ឈរលំដាប់ទី១ក្នុងតារាងមេដាយកីឡាគ្រីឃីតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
កីឡាគ្រីឃីតមានតែ២វិញ្ញាសាប៉ុណ្ណោះក្នុងកីឡាអាស៊ី លើកទី១៩គឺ ក្រុមបុរស និងក្រុមនារី។ វិញ្ញសាក្រុមនារីបានបញ្ចប់កាលពីថ្ងៃទី២៥ ខែកញ្ញា ដោយ ក្រុមកីឡាការិនីឥណ្ឌាឈ្នះមេដាយមាស ក្រុមកីឡាការិនីស្រីលង្កាឈ្នះមេដាយប្រាក់ និងក្រុមកីឡាការិនីបង់ក្លាដែសឈ្នះមេដាយសំរិទ្ធ។
កម្មវិធីប្រកួត ថ្ងៃទី២៧ ខែកញ្ញា
- ពូល A៖ ម៉ុងហ្គោលី vs នេប៉ាល់ វេលាម៉ោង៩:០០នាទីព្រឹក
- ពូល B៖ កម្ពុជា vs ជប៉ុន វេលាម៉ោង១៤:០០នាទីរសៀល
- ពូល C៖ ម៉ាឡេស៊ី vs សិង្ហបុរី វេលាម៉ោង៩:០០នាទីព្រឹក
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ