ព័ត៌មានជាតិ
ត្រឹមថ្ងៃទី២៥ ខែកញ្ញា កម្ពុជាផ្ទុះករណីរលាកភ្នែក៩៣ករណី ក្រោយអ្នកភូមិចូលទៅប្រទេសវៀតណាម
គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា កម្ពុជាផ្ទុះករណីភ្នែកក្រហម៩៣ករណី ក្នុងនោះជំងឺនេះកើតមានស្ត្រីចំនួន៥៧ករណី ក្រោយអ្នកភូមិចំនួន៨នាក់ បានចូលក្នុងប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធីបុណ្យសពបងប្អូន ហើយត្រឡប់មកវិញក៏កើតមានជំងឺរលាកភ្នែកនេះ ឆ្លងរាលដាលដល់ពលរដ្ឋរស់នៅភូមិជាមួយគ្នា។ ខណៈជំងឺភ្នែកក្រហមនេះ កើតមាននៅភូមិសាស្ត្រ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជំងឺរលាកភ្នែកក្នុងឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី២៦ ខែកញ្ញានេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានកម្រាស់៣ទំព័ររបស់ក្រសួងសុខាភិបាល បានសរសេរពីដើមចម នៃបន្ទុះជំងឺនេះថា ករណីជំងឺភ្នែកក្រហមនេះ កើតឡើងដោយសារមានអ្នកភូមិចំនួន៨នាក់បានកើតជំងឺនេះ កំឡុងពេលទៅបុណ្យសពបងប្អូន នៅក្នុងភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់នឹងភូមិប៉ក់តូច។
សេចក្ដីប្រកាសព័ត៌មានបានសរសេបន្តថា បន្ទាប់ពីត្រឡប់មកផ្ទះវិញ អ្នកភូមិទាំង៨នាក់ ក៏មានករណីឈឺភ្នែកក្រហមនេះកើតឡើងលើមនុស្សចំនួន៤នាក់នៅផ្ទះផ្សេងៗគ្នា និងបានបន្តចម្លងរាលដាលប៉ះពាល់ដល់អ្នកភូមិជាមួយរហូតដល់៧៣នាក់ នៅក្នុងចំណោមប្រជាជនសរុប ៥៩៤នាក់នៃភូមិប៉ក់តូច។
មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ត្រីជំនាញសុខាភិបាល បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា