Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កែប បាន​ទទួល​រថយន្តក្រុង​ទេសចរណ៍​ចំនួន៧គ្រឿង​ ពី​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ហ្គ្រុ​ប​វិស័យ​ឯកជន

បានផុស

នៅ

កែប ៖ នៅ​ថ្ងៃទី ២៦ ខែកញា ឆ្នាំ​២០២៣​នេះ​ រដ្ឋបាលខេត្ត​កែប បានទទួល​រថយន្តក្រុង​ចំនួន ៧ គ្រឿង​ពី​ក្រុមហ៊ុន ប៊ូ យ៉ុង​ហ្គ្រុ​ប សម្រាប់​ប្រើប្រាស់​ដើម្បី ជា​ប្រយោជន៍​រួម​ទៅ​ថ្ងៃមុខ​របស់​ខេត្ត​កែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​លើក​ឡើង​ថា ​ដោយមាន​ការ​យកចិត្តទុកដាក់​និង​គិតគូរ​ដល់​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រដ្ឋ​បាល​ខេត្ត​កែប​បានទទួល រថយន្ត​ទេសចរណ៍​ចំនួន ៧ គ្រឿង​ ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន​ប៊ូ​យ៉ុង​ហ្គ្រុ​ប​តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្នុង​ឱកាស​នៃ​ការ​ប្រគល់​ទទួល​រថយន្ត​ក្រុង​នោះ លោក​សោម ​ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ថ្លែង អំណរ​អរគុណ​ចំពោះ​ម្ចាស់ ក្រុមហ៊ុន ប៊ូ យ៉ុង​ហ្គ្រុ​ប ដែល​បាន​យក​រថយន្ត​ទេសចរណ៍​ផ្តល់​ឱ្យ​រដ្ឋបាលខេត្ត​កែប​ទាំងអស់​មាន​ចំនួន ៧ គ្រឿង​នេះ សម្រាប់​ក្នុងការ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​រួម​របស់​ខេត្ត​កែប​។

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​លើក​ឡើង​បន្ត​ថា នេះ​ហើយ​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាងសំខាន់​របស់​ម្ចាស់​ក្រុមហ៊ុន ប៊ូ​យ៉ុង ហ្គ្រុ​ប ដែល​បាន​ផ្តល់ជំនួយ​ជា​រថយន្តក្រុង​ដល់​ខេត្ត​កែប​នេះ បើ​គិត​ជា​ទឹកប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ បាន​ផ្តល់​មក​រដ្ឋបាល​ខេត្ត​កែប ក៏ដូចជា​នៅ​ខេត្ត​ផ្សេងៗ ទៀត នៃ​ប្រទេស​កម្ពុជា ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​ទៅ​ថ្ងៃ​អនាគត​ផងដែរ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម