Connect with us

កីឡា

គ្រូព្រះខ័នស្វាយរៀង «លីគកម្ពុជារដូវកាលថ្មីប្រែប្រួលច្រើន»

បានផុស

នៅ

លោក Pep Muñoz គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង​ដែល​ទើប​​ដឹកនាំបាន៦សប្ដាហ៍យល់ឃើញពី​កម្រិត​ការ​ប្រកួត​ក្នុងលីគកំពូលកម្ពុជាមានការកែប្រែច្រើនខុសពីរដូវកាលមុនៗ ដោយក្លិបនីមួយៗសុទ្ធតែតៀមខ្លូនយ៉ាងល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមសប្ដាហ៍ទី ៦ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ព្រះខ័នរាជស្វាយរៀង​ឈរលេខ១ក្នុងតារាងពិន្ទុដោយប្រកួត៦លើកឈ្នះទាំង​អស់​រក​បាន​​១៨ពិន្ទុ​ពេញ។ លោក Pep Muñoz ​បាន​តាម​ដាន​កម្រិត​លេង​របស់​លីគ​កម្ពុជា​តាំង​ពី​​រដូវកាលមុនៗ និង​សង្កេតឃើញថា កម្រិត​លេងរបស់កីឡាករ និង​​ការរៀបចំរបស់ក្លិបនីមួយៗរដូវ​កាល​នេះ​ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

លោក Pep Muñoz និយាយថា ៖«មុនពេលខ្ញុំមកដឹកក្លិបនៅ​កម្ពុជា ខ្ញុំក៏បានមើលការប្រកួត​លីគ និងលីគខាប់នៅរដូវកាលមុនខ្លះៗដែរ។ ពេល​ខ្ញុំចូលដឹកនាំព្រះខ័នរាជស្វាយរៀង ជាក់ស្តែងការប្រកួតកាន់តែតានតឹងខ្លាំង ព្រោះក្រុមនីមួយៗសុទ្ធតែរៀបចំបានល្អ។ ពេលលីគមានការប្រកួតប្រជែងខ្លាំងក៏ធ្វើឲ្យក្រុមជម្រើសខ្លាំង​ដែរ តែ​អ្វីៗគឺត្រូវការពេលវេលា។ខ្ញុំជឿថា បាល់ទាត់នៅកម្ពុជានឹងរីកចម្រើនពីមួយឆ្នាំទៅឆ្នាំ»។

បុរស​អាយុ៤៣ឆ្នាំ​ជន​ជាតិ​អេស្ប៉ាញ លោក Pep Muñoz បាន​ក្លាយ​ជា​​គ្រូ​បង្គោល​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាល​ពីខែ​ឧសភា ឆ្នាំ​២០២៣។ លោកគឺជាគ្រូបង្វឹក​មាន​អាជ្ញាប័ណ្ណ UEFA Pro-License និង​បទពិសោធ​​ដឹកនាំ​ជា​ច្រើន​ឆ្នាំ។ ចាប់ផ្តើមអាជីព​ដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ មុន​ពេល​លោក​ទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។

ចំណាលពេល៤ឆ្នាំជាមួយក្រុម​យុវជន​ U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទី​នោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕

អត្ថបទ៖ រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម