Connect with us

សន្តិសុខសង្គម

ឆ្លង​ចរន្ត​ចេញពី​អា​គុយ​រថយន្ត​ហាយ​ប្រី​ត​ឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​មួយកន្លែង យ៉ាង​សន្ធោសន្ធៅ

បានផុស

នៅ

ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​កើត​ឡើង​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​មួយ​កន្លែង យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង ៨​និង ៤៥ នាទី​យប់​ថ្ងៃទី ២៦ ខែកញ្ញា​ឆ្នាំ ២០២៣ នៅតាម​បណ្ដោយ​ផ្លូវ ១៥៦ កែង​នឹង​ផ្លូវ ២៣៧ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ហើយ​ដឹងថា​មុន​កើតហេតុ ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​ខាងលើនេះ ម្ចាស់ផ្ទះ​ចាក់សោរ ហើយ​ចេញទៅ​ក្រៅ​បាត់ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ខាង​ក៏​ឃើញ​មាន​ហុយផ្សែង​ចេញ​ជា​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​នាំគ្នា​ជួយ​យក​បំពង់​ពន្លត់អគ្គិភ័យ​ជាច្រើន​បំពង់​និង​ត​ទុយោ​ទឹក​បាញ់​ពន្លត់​ភ្លាមៗ​និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង​មក​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​នៅ​កន្លែងកើតហេតុ​។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​ខាងលើនេះ​គឺ​បណ្ដាលមកពី​ឆ្លង​អាគុយ​ហាយ​ប្រី​ត​។

ចំពោះ​ករណី​អគ្គិភ័យ​ខាងលើនេះ​ មិន​បណ្តាល​ឲ្យ​មាន​អ្នកណា​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារៈ​គ្រឿងបន្លាស់​រថយន្ត​មួយ​ចំនួន ដោយ​ប្រើប្រាស់​អស់​ទឹក​មួយ​រថយន្ត បាន​រលត់ទៅវិញ​ជា​ស្ថាពរ​៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

សេដ្ឋកិច្ច៩ នាទី មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំអាជ្ញាធររៀបចំយុទ្ធសាស្ត្រពង្រឹងសន្តិសុខឡើងវិញ តាមការវិវត្តរបស់សង្គម

ព័ត៌មានជាតិ១៥ នាទី មុន

កសិករ​ជនជាតិ​ភាគតិចបង្ហើបពូជមាន់មានតម្រូវការ​ខ្ពស់​ ហាង​ឆេង​​​លក់​​បានពី ១៧ ០០០ រៀល ទៅ ២០ ០០០ រៀល

Sokha Hotels

ព័ត៌មានពេញនិយម