Connect with us

ព័ត៌មានជាតិ

លោក ស៊្រុន ពៅ ៖ ការផ្គត់ផ្គង់សាច់ជ្រូក ក្នុងរដូវភ្ជុំបិណ្ឌមិនខ្វះឡើយ អាចលើសតម្រូវការថែមទៀត

បានផុស

នៅ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា តម្រូវការសាច់ជ្រូក មាន់ ទា នៅរដូវកាលភ្ជុំបិណ្ឌមិនខ្វះនោះទេ ពោលគឺអាចផ្គត់ផ្គង់លើសតម្រូវការទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ការផ្គត់ផ្គង់សាច់ជ្រូក នារដូវភ្ជុំបិណ្ឌ​ខាងមុខ មិនខ្វះនោះទេ អាចនឹងលើសតម្រូវការថែមទៀតផង។ ប៉ុន្តែលោកថា តម្លៃអាចនឹងឡើងថ្លៃជាងមុនបន្តិច ដោយសារតែការប្រែប្រួលនៃវិបត្តិសេដ្ឋកិច្ច និងការចិញ្ចឹមត្រូវចំណាយលើវត្ថុធាតុដើមច្រើនជាងមុន។

ទោះយ៉ាងណា លោកសង្ឃឹមថា ទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនៅកម្ពុជា នឹងមានសញ្ញាវិជ្ជមាន សម្រាប់កសិករជាអ្នកចិញ្ចឹម បើទោះជាកន្លងមកមានការនាំចូលសាច់ជ្រូកពីប្រទេសជិតខាង ធ្វើឱ្យការចិញ្ចឹមជ្រូកក្នុងស្រុកពិបាកស្វែងរកទីផ្សារ និងមានបញ្ហាប្រឈមមួយចំនួន ដែលជាក្ដីកង្វល់របស់កសិករអ្នកចិញ្ចឹម សម្រាប់ផ្គត់ផ្គង់ទីផ្សារសាច់យ៉ាងណាក្តី។

បច្ចុប្បន្ននេះ ជ្រូករស់មានតម្លៃពីជាង ៨ពាន់រៀល ទៅជិត ៩ពាន់រៀល ក្នុងមួយគីឡូក្រាម។ លោក ស៊្រុន ពៅ បានថ្លែងដូច្នេះថា« តម្លៃបានរាងគ្រាន់បើបន្តិចវិញ ដោយសារយើងបានបន្ធូរស្តុកមួយចំនួន និងទីផ្សារបាន​ដំណើរល្អ​ឡើងវិញ ពិសេសជិតរដូវភ្ជុំបិណ្ឌនេះ»។

ប្រធានសមាគមបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ការចិញ្ចឹមជ្រូកក្នុងស្រុកមានការកើនឡើង ធ្វើឱ្យការផ្គត់ផ្គង់​លើទីផ្សារលើសតម្រូវការ និងតម្លៃមានការធ្លាក់ចុះ  ហើយអ្វីដែលសំខាន់នោះ​គឺធ្វើឱ្យប៉ះពាល់​ដល់ប្រាក់​ចំណូលរបស់អ្នកចិញ្ចឹម ដោយសារពួកគេ ត្រូវចំណាយទៅលើការទិញចំណី និងកម្លាំងពលកម្មជាដើម។

អាជីវករលក់សាច់ជ្រូកនៅផ្សារដើមគ អ្នកស្រី ទួន ចិន្តា បានឱ្យដឹងថា សាច់ជ្រូកនៅលើទីផ្សារ​ចាប់ផ្តើមឡើង​ថ្លៃបណ្តើរៗហើយ ខណៈនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃដាក់បិណ្ឌ។ អ្នកស្រីបន្តថា ឆ្អឹងជំនី និងសាច់​បីជាន់មានតម្លៃ ១៧ ០០០រៀល ក្នុងមួយគីឡូក្រាម, ជើងតម្លៃ ១៣ ០០០រៀល, សាច់សុទ្ធតម្លៃ ១៤ ០០០រៀល ពោលគឺឡើងថ្លៃ ៥០០រៀលស្ទើរគ្រប់មុខ។ តម្លៃនេះ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម