Connect with us

ព័ត៌មានជាតិ

យុវជន គឹមភា បង្រៀនភាសាកួយដល់ជនជាតិដើមភាគតិចកួយ ដោយខ្លាចបាត់បង់ភាសាដើម

បានផុស

នៅ

ជនជាតិដើមភាគតិចកួយ ​មិន​មាន​អក្សរ​សាស្ត្រ​ដើម​ទេ គឺ​និយាយ​ភាសា​កួយ​ តែ​សរសេរ​ខ្យល់​សំនៀង​ជា​ភាសា​ខ្មែរ ហើយ​ភាសា​កួយ​ ក៏​មាន​លាយ​ពាក្យ​ភាសា​ខ្មែរ​ដែរ។​ ចំពោះ​ភាសា​កួយ​ យុវជន​កួយ​សម័យ​នេះ មិន​សូវ​និយម​និយាយ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួនទេ ដោយ​​ឪពុក-ម្ដាយមិន​សូវ​បាន​និយាយភាសា​កួយ​ជាមួយ​កូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន គឹមភា ជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ បានប្រាប់កម្ពុជាថ្មីថា មូលហេតុដែលលោកចាប់ផ្ដើមបង្រៀនភាសាកួយ តាមរយៈផេកផ្លូវការមួយ ដោយសារតែគិតថា ខ្លាចបាត់បង់ភាសា អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ តែប៉ុណ្ណោះ។ ក្រៅពីនេះ គឹមភា ចង់បង្រៀនភាសាកួយនេះទៅដល់ជនជាតិដើមភាគតិចផ្សេងៗទៀត ដើម្បីងាយស្រួលប្រាស្រ័យទាក់ទងគ្នា ក្នុងការរស់នៅប្រចាំថ្ងៃ។ ជាក់ស្ដែង មានពាក្យថា៖ ហូបបាយ ផឹកទឹក តើត្រូវនិយាយ ឬសរសេរបែបម៉េច? នេះគឺជាលើកឡើងរបស់ យុវជន គឹមភា ប្រាប់មកកាន់កម្ពុជាថ្មី។

បច្ចុប្បន្ននេះ គឹមភា គឺជានិស្សិតនៅសាកលវិទ្យាល័យមួយ នៃរាជធានីភ្នំពេញ ដោយសារតែជាប់រវល់នឹងការសិក្សារៀនសូត្រ និងឆ្លៀតធ្វើការងារខ្លះ ដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងការចំណាយប្រចាំថ្ងៃផង ទើបធ្វើឱ្យ គឹមភា ពុំសូវមានពេលផ្សព្វផ្សាយ និងបង្រៀនភាសាកួយ ឱ្យបានច្រើននោះ។

ប៉ុន្តែទោះបីជារវល់យ៉ាងណាក៏ដោយ គឹមភា ក៏នៅតែអាចឆ្លៀតបង្រៀនភាសាកួយ ដល់សាធារណៈទូទៅបានយល់ដឹងខ្លះអំពី ភាសា និងទំនៀមទម្លាប់ខ្លះទៀតរបស់ជនជាតិដើមភាគតិចគួយ តាមរយៈផេកផ្លូវការមួយឈ្មោះថា “គឹមភា-Kim Phea” និងតាមរយៈផេក “Countryside-ស្រុកស្រែ” ដែលអាចឱ្យយើងគ្រប់គ្នា អាចស្វែងរកមើលបានក្នុងហ្វេសប៊ុកយ៉ាងងាយស្រួល៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម