ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ៖ មេទ័ពសមុទ្រខ្មៅដែល អ៊ុយក្រែន អះអាងថា បាញ់មីស៊ីលសម្លាប់ គឺនៅរស់រានមាជីវិត
រុស្ស៊ីបានបញ្ចេញវីដេអូមួយបង្ហាញពីលោក Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅតំបន់គ្រីមៀនៅរស់រានមានជីវិតនៅឡើយ និងថែមទាំងចូលរួមកិច្ចប្រជុំតាមអនឡាញជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីផងដែរ ជាពិសេសវាក៏ទំនងជាការបដិសេធទៅនឹងការអះអាងរបស់អ៊ុយក្រែនដែលថា បានសម្លាប់មេបញ្ជាការរូបនេះក្នុងការវាយប្រហារដោយមីស៊ីលកាលពីសប្ដាហ៍មុន ។
នៅក្នុងវីដេអូ និងរូបថតដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី និងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារ លោក Sokolov ត្រូវបានគេមើលឃើញថាកំពុងអង្គុយប្រជុំតាមរយៈវីដេអូអនឡាញជាមួយរដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu រួមជាមួយឧត្តមនាវីកំពូលៗ និងមេទ័ពផ្សេងទៀត ។
ទោះយ៉ាងណា លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង រួមជាមួយនឹងក្រសួងការពារជាតិរបស់អ៊ុយក្រែនបានឆ្លើយតបទៅនឹងវីដេអូដែលបញ្ចេញដោយរុស្ស៊ីនោះថា លោក Sokolov ពិតជាត្រូវបានគេមើលឃើញនៅក្នុងអេក្រង់ទូរទស្សន៍ពិតប្រាកដមែន ប៉ុន្តែលោកមិនបាននិយាយអ្វីនៅក្នុងកិច្ចប្រជុំនោះទេ ដូច្នេះលោកសង្ស័យថា កិច្ចប្រជុំនោះគឺធ្វើឡើងនៅមុនថ្ងៃនៃការវាយប្រហាររបស់អ៊ុយក្រែន ។
កងកម្លាំងពិសេសរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា លោក Sokolov រួមជាមួយមន្ត្រី ៣៣ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលលើទីស្នាក់ការនៃកងទ័ពជើងទឹករបស់រុស្ស៊ីក្នុងទីក្រុងកំពង់ផែ Sevastopol នៃឧបទ្វីបគ្រីមៀកាលពីថ្ងៃទី២៣ ខែកញ្ញា ខណៈមនុស្ស ១០៥ នាក់ផ្សេងទៀតក៏បានរងរបួសក្នុងការវាយប្រហារនោះផងដែរ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ កងទ័ពអ៊ុយក្រែនបានអះអាងទៀតថា ការវាយប្រហារលើទីស្នាក់ការនៃកងទ័ពជើងទឹករបស់រុស្ស៊ី គឺប្រើមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស និងបារាំង ហើយកើតឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាពជាអ្នកដឹកនាំរបស់កងទ័ពជើងទឹករុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ