ព័ត៌មានជាតិ
មន្ទីរធម្មការខេត្តកំពង់ឆ្នាំង បញ្ជាក់ពីព្រះជន្មាយុរបស់ចៅអធិការវត្តមួយដែលល្បីថាជាង១២០ព្រះវស្សា និងខ្លាំងពូកែ
មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីបញ្ជាក់មួយ បន្ទាប់ពីមានការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងព្រះជន្មាយុរបស់ព្រះចៅអធិការវត្តមួយនៅខេត្តកំពង់ឆ្នាំង ដែលល្បីថា ព្រះចៅអធិការវត្តអង្គនោះមានព្រះជន្មាយុ១២២ព្រះវស្សា និងខ្លាំងពូកែ។

យោងតាមរបាយការណ៍របស់លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង គោរពជូនក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ព្រះសង្ឃដែលត្រូវបានគេបង្ហោះចែករំលែកថា មានព្រះជន្មាយុ១២២ មានព្រះនាម ស៊ុន ចាន់វីរៈ ជាចៅធិការវត្ត ចន្ទប្បជោត្តនារាម (ហៅវត្ត តាសុត) ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានព្រះជន្មាយុទើបតែ២៨ព្រះវស្សាប៉ុណ្ណោះ និងបួសបាន១៤ព្រះវស្សា។

ប្រធានមន្ទីរធម្មការខេត្តកំពង់ឆ្នាំងបញ្ជាក់ថា បន្ទាប់ពីសាកសួរពាក់ព័ន្ធការដាក់ជើងលើក្បាលពុទ្ធបរិស័ទ ព្រះចៅអធិការវត្តអង្គនោះបញ្ជាក់ថា ការលើកជើងដាក់លើក្បាល គឺដោយសារកាលពីថ្ងៃទី២៣ ខែកញ្ញា លោក ថោង នីដាមុនី និងពុទ្ធបរិស័ទជិត១០០នាក់បានមកថ្វាយបង្គំ និងដាក់សំនួរពីរឲ្យលោក ហើយក៏ឆ្លើតត្រូវ ទើបលោក ថោង នីដាមុនី សុំថ្វាយបង្គំ និងសុំឲ្យព្រះអង្គលើកជើងដាក់លើក្បាល តែលោកមិនព្រម សុំតែថ្វាយបង្គំបានហើយ ហើយគាត់បានថ្វាយបង្គំ ហើយលោក ថោង នីជាមុនី បានទាញជើងលោកដាក់លើក្បាលរបស់គាត់តែម្តងដោយលោកមិនដឹងខ្លួន។

បើតាមការបញ្ចាក់របស់ចៅធិការវត្ត ពាក់ព័ន្ធនឹងរឿងព្រះជន្ម១២២ឆ្នាំ គឺលោក ថោង នីដាមុនី និងក្រុមញាតិរបស់គាត់បាន សួរអាចារ្យនៅក្នុងវត្ដមុខរូបសំណាកលោកឪសួង លោកអាចារ្យបានបកស្រាយថា លោកបានសុគត ៧៨ព្រះវស្សា ប៉ុន្តែបើគិតមកដល់បច្ចុប្បន្នបើលោកឪសួងមានជីវិតប្រហែលព្រះជន្ម១២០ព្រះវស្សា មិនមែនលោកមានព្រះជន្ម ១២២ព្រះវស្សាដូចការបង្ហោះរបស់ហ្វេសប៊ុក នោះឡើយ៕
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង