Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​ពន្ធដារ ច្រានចោល​ព័ត៌មាន​ដែល​លើកឡើង​អំពី​ការ​ធ្លាក់​ថ្លៃ​នៃ​ផលិតផល​កសិកម្ម​បណ្តាលមកពី​ការយកពន្ធ

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ​សេចក្តី​បំភ្លឺ​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ឆ្លើយតប​ទៅនឹង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​មួយចំនួន ​ក្នុង​ចេតនា​មួលបង្កាច់ និង​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ដែល​លើកឡើង​អំពី​ការធ្លាក់​ថ្លៃ​នៃ​ផលិតផល​កសិកម្ម​បណ្តាលមកពី​ការ​យកពន្ធ​ថា ជា​រឿង​មិន​នោះ​ពិត​ឡើយ និង​បញ្ជាក់​ថា កន្លងមក​រាជរដ្ឋាភិបាល​តែងតែមាន​ការ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ព្រមទាំង​ចាត់ទុក​វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព​។

អគ្គនាយកដ្ឋាន​ពន្ធដារ បន្ត​ថា តាមរយៈ​នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ​លើកទឹកចិត្ត​ផ្សេងៗ និង​ជាពិសេស​បានផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​វិស័យ​កសិកម្ម​ទាំងស្រុង ដែល​ក្នុងនោះ មាន​ទាំង​ការដាំដុះ​ស្រូវ ការប្រមូល​ទិញស្រូវ និង​ការផលិត​អង្ករ​នាំចេញ​ជាដើម ។ បន្ថែម​ពីលើ​នេះ ត្រូវបាន​ចាត់ទុកថា​ជា​បន្ទុក​របស់​រដ្ឋ​នូវ​អាករ​លើ​តម្លៃ​បន្ថែម​លើ​ការ​នាំ​ចូល និង​ផ្គត់ផ្គង់​ទំនិញ​ក្នុង​វិស័យ​កសិកម្ម , ការ​អនុគ្រោះ​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​អ្នក​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​អង្ករ​សម្រាប់​បម្រើ​ឱ្យ​ការនាំចេញ​អង្ករ​, ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ( ផលិតផល​កសិកម្ម ឬ​កសិឧស្សាហកម្ម​) , ការ​លើកទឹកចិត្ត​ពន្ធដារ​ចំពោះ​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ , ការ​ព្យួរ​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​ចំពោះ​វិស័យ​កសិកម្ម ក្នុងនោះ​ផលិតផល​កសិកម្ម​ដែល​ត្រូវ​ទទួល​បាន​ការ​អនុគ្រោះ រួមមាន​៖ ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូង​មី និង​កៅស៊ូ​។ បន្ថែម​ពីលើ​នេះ គឺ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​សហគ្រាស​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី និង​ជ័រកៅស៊ូ​ជាដើម​។​

​ដូច្នេះ ការ​លើកឡើងថា ការធ្លាក់​ថ្លៃ​នៃ​កសិផល​កសិកម្ម​បណ្តាលមកពី​ការយកពន្ធ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ បញ្ជាក់ថា ការចោទប្រកាន់​បែបនេះ ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​ការជួយជ្រោមជ្រែង​វិស័យ​កសិកម្ម​ឡើយ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៩ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម