Connect with us

ព័ត៌មានជាតិ

សំណង់ច្រាំងស្ទឹងខាងក្រោមទំនប់សាលាតាអន បាក់ស្រុតជាង១០០ម៉ែត្រ

បានផុស

នៅ

សំណង់ច្រាំងស្ទឹងសង្កែនៅប៉ែកខាងក្រោមនៃទំនប់សាលាតាអន ត្រើយខាងកើត កំពុងបាត់ស្រុតជាបណ្ដើរៗប្រវែងជាង ១០០ ម៉ែត្រហើយដោយអាជ្ញាធរមូលដ្ឋានមិនទាន់បានកំណត់ឲ្យច្បាស់ថាបណ្តាលមកពីអ្វីនោះឡើយ។

បើតាមប្រជាពលរដ្ឋរស់នៅក្បែរទីនោះបាននិយាយថា ការបាក់ស្រុតនេះកន្លែងខ្លះមានជម្រៅជាងមួយម៉ែត្រ ឯកន្លែងខ្លះទៀតទើបស្រុតបន្តិចបន្តួចរហូតដល់បច្ចុប្បន្នមានប្រវែងជាងមួយរយម៉ែត្រហើយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី២៦នេះថា លោកក៏បានទទួលស្គាល់ដែរថា ពិតជាមានការបាក់ស្រុតមែនដោយបាក់ស្លាបបេតុងចំនួន៥ផ្ទាំងតែប៉ុណ្ណោះ ដោយក្រុមការងារបច្ចេកទេសបានចុះពិនិត្យរួចហើយ និងត្រៀមជួសជុលឡើងវិញនៅរដូវទឹកសម្រក ដោយសារពេលនេះទឹកស្ទឹងកំពុងមានស្ថានភាពជន់ឡើងមិនអាចជួសជុលបាន។ ដោយឡែកមូលហេតុនៃការបាក់ស្រុត គឺមិនទាន់ដឹងនៅឡើយទេព្រោះស្ថិតនៅលើក្រុមការងារជំនាញបច្ចេកទេស។

ដោយឡែកលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកបានលើកឡើងថា ការបាក់ស្រុតនេះ គឺអាចបណ្ដាលមកពីការច្រោះទឹកភ្លៀងដោយសារនៅខាងកើតស្ទឹងកន្លងមកមានប្រព័ន្ធប្រឡាយសម្រាប់រំដោះទឹកពីក្នុងភូមិហូរធ្លាក់មកក្នុងស្ទឹង ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានប្រជាពលរដ្ឋមួយចំនួនចាក់ដីលុបស្ទើរគ្មានសល់ដោយបន្សល់តែលូឆ្លងកាត់ផ្លូវតែប៉ុណ្ណោះទើបនៅពេលភ្លៀងខ្លាំងម្ដងៗទឹកភ្លៀងបានហូរច្រោះទៅច្រាំងស្ទឹង និងរុញច្រានផ្ទាំងថ្មឲ្យរអិលចុះទៅក្រោម។ ចំពោះវិធានការគឺក្រុមបច្ចេកទេសមិនទាន់ជួសជុលបាននៅឡើយទេដោយសារពេលនេះជារដូវវស្សា។   

គួរបញ្ជាក់ថា ទំនប់ទឹកសាលាតាអន មានកម្ពស់២៤ម៉ែត្រ និងប្រវែង៧៤ម៉ែត្រ បំពាក់ទ្វារទឹកចំនួន៦ផ្ទាំងដែលមានកម្ពស់ ៦ម៉ែត្រ ទទឹង១០ម៉ែត្រហើយក៏មានសាងសង់ច្រកផ្លូវត្រីមួយកន្លែងទទឹង២ម៉ែត្រកម្ពស់២ម៉ែត្រ និងមានទ្វារទឹកពីសន្លឹកផងដែរ ទន្ទឹមនឹងនេះគម្រោងសាងសង់ទំនប់សាលាល្អក៏បានស្ដារប្រឡាយចាស់និងជីកប្រឡាយថ្មីសរុបចំនួន ១០ ខ្សែផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម