ព័ត៌មានអន្ដរជាតិ
Facebook នៅមីយ៉ាន់ម៉ា ត្រូវបិទតាមបញ្ជារបស់រដ្ឋាភិបាលយោធា
ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកនៅមីយ៉ាន់ម៉ា បានចាប់ផ្តើមប្លុក Facebook ជាបណ្តោះអាសន្នបន្ទាប់ពីមានបញ្ជាពីរដ្ឋាភិបាលយោធារបស់ប្រទេសនេះ។
របាយការណ៍ Reddit ដែលមើលឃើញដោយ TechCrunch បាននិយាយថា ប្រជាជនមិនអាចចូលប្រើ Facebook, Messenger, Instagram និង WhatsApp តាមរយៈក្រុមហ៊ុន MPT បានទេ។ MPT គឺជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលក៏ជាកម្មសិទ្ធិរបស់រដ្ឋមួយផ្នែកផងដែរ។
តាមបញ្ជា រដ្ឋាភិបាលអះអាងថា Facebook បានចូលរួមចំណែកធ្វើឲ្យមានអស្ថិរភាពនៅក្នុងប្រទេស។
អ្នកនាំពាក្យ Facebook បានប្រាប់ Engadget ថា “យើងដឹងថាការចូលប្រើ Facebook បច្ចុប្បន្នត្រូវបានរំខានសម្រាប់មនុស្សមួយចំនួន។ យើងសូមជំរុញឲ្យអាជ្ញាធរស្តារការតភ្ជាប់ឡើងវិញ ដើម្បីឲ្យប្រជាជននៅមីយ៉ាន់ម៉ាអាចទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិ និងទទួលបានព័ត៌មានសំខាន់ៗ”។
គួរបញ្ជាក់ថា ក្នុងចំណោមប្រជាជនជាង៥០លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា, មានប្រមាណ២៧លាននាក់គឺជាអ្នកប្រើប្រាស់ Facebook។ យោងតាមក្រុមតស៊ូមតិ Access Now បានចង្អុលបង្ហាញថា ប្រជាជនទាំងនោះពឹងផ្អែកលើគេហទំព័រនេះដើម្បីចែករំលែកព័ត៌មាននិងរៀបចំអ្វីផ្សេងៗ។ ការបិទនេះគ្រោងនឹងអូសបន្លាយរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៧ខែកុម្ភៈ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Engadget
ចុចអាន៖ មីយ៉ាន់ម៉ា ឬ ភូមា៖ ហេតុអ្វីប្រទេសមួយមានឈ្មោះពីរ តើមានរឿងរ៉ាវយ៉ាងដូចម្តេច?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ