ព័ត៌មានជាតិ
ត្រីភាគីនឹងបន្តបើកកិច្ចប្រជុំលើកចុងក្រោយនៅរសៀលថ្ងៃនេះ ដើម្បីប្រកាសប្រាក់ឈ្នួលកម្មករថ្មីសម្រាប់ឆ្នាំ២០២៤
ត្រីភាគីរួមមានភាគីនិយោជក ភាគីសហជីព និងភាគីរាជរដ្ឋាភិបាល នឹងបន្តរៀបចំកិច្ចប្រជុំលើកចុងក្រោយនៅរសៀល
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីប្រកាសប្រាក់ឈ្នួលកម្មករនិយោជិតថ្មីសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។
នេះជាលើកទី៦ហើយ ខណៈលើកទី១ត្រីភាគីបានរៀបចំប្រជុំនៅថ្ងៃទី១៦សីហា លើកទី២នៅថ្ងៃទី២៨សីហាលើកទី៣នៅថ្ងៃទី៤កញ្ញា លើកទី៤នៅថ្ងៃទី១១កញ្ញា លើកទី៥នៅថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣ ក្នុងនោះភាគីនីមួយៗបានឈានដល់ការដាក់តួលេខរៀងៗខ្លួន ដោយភាគីសហជីពបានដាក់តួលេខចំនួន២ គឺ២០៤ដុល្លារ និង២១៣ដុល្លារ
ភាគីនិយោជកដាក់តួលេខ២០១,៥ដុល្លារ និងភាគីរាជរដ្ឋាភិបាលដាក់តួលេខ២០២ដុល្លារ ខណៈបច្ចុប្បន្នកម្មករទទួលបានប្រាក់ឈ្នួល២០០ដុល្លារក្នុង១ខែ។
កិច្ចប្រជុំនៅរសៀលថ្ងៃទី២៨កញ្ញានេះ គេរំពឹងត្រីភាគីនឹងអាចឯកភាពគ្នាស្វែងរកតួលេខប្រាក់ឈ្នួលថ្មីរួមគ្នាមួយសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤។ ប៉ុន្តែក្នុងករណីមិនមានការឯកភាពគ្នាទេ នឹងដាក់តួលេខណាមួយក្នុងចំណោមតួលេខដែលភាគីនីមួយៗបានស្នើដើម្បីបោះឆ្នោតសម្រេចដោយយកសំលេងភាគច្រើនក្នុងចំណោមសំលេងទាំងអស់៥១ក្នុងនោះមានភាគីសហជីព១៧សំឡេង ភាគីនិយោជិក១៧សំឡេង និងភាគីរាជរដ្ឋាភិបាល១៧សំឡេង។
ដើម្បីឆ្លើយតបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើយ៉ាងណាសម្របសម្រួលជាមួយភាគីនិយោជកនិងភាគីសហជីពប្រកាសប្រាក់ឈ្នួលឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្តេជ្ញាថានឹងខិតខំសម្របសម្រួលគ្រប់ភាគីដើម្បីអាចស្វែងរកតួលេខមួយដែលមានការឯកភាពគ្នា។ ប៉ុន្តែក្នុងករណីមិនស្រុះស្រួលគ្នាអាចនឹងឈានដល់ការបោះឆ្នោតសម្រេចយកតែម្តងដើម្បីជាកាដូជូនដល់បងប្អូនកម្មករនិយោជិតមុននឹងធ្វើដំណើរទៅស្រុកកំណើតនៅក្នុងឱកាសពិធីបុណ្យភ្ជុំខាងមុខ។
ក្រៅពីការប្រកាសប្រាក់ឈ្នួលថ្មីភាគីសហជីពក៏នឹងដាក់សំណើរជូនរាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយពីក្តីកង្វល់របស់កម្មករនិយោជិតផងដែរខណៈភាគីនិយោជកបានដាក់សំណើររួចហើយដោយស្នើឱ្យរាជរដ្ឋាភិបាលជួយសម្រួលបញ្ចុះភស្តភារកម្មតម្លៃ៣៥%នៃកញ្ចប់បង់ប្រចាំថ្ងៃ។ព្រោះថាបច្ចុប្បន្ននេះភស្តភារកម្មជាចំណុចដែលអ្នកវិនិយោគកំពុងប្រឈមនិងជួបការលំបាកដោយសារមានការចំណាយច្រើនលើសតាមបណ្តាប្រទេសនានានៅទ្វីបអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព