ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា បង្កើតកម្មវិធីប្រកួតប្រជែងរកអ្នកថតរូបជើងឯក ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍ខ្មែរ
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រកាសបង្កើតកម្មវិធីប្រកួតប្រជែង រកជើងឯកផ្នែកថតរូប ស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជា បញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់ជ័យលាភីលេខ ១ និងពានជើងឯក។
ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួន ៣ ក្នុងអាណត្តិ រាជរដ្ឋាភិបាលថ្មី ឆ្នាំ ២០២៣ ដែលរួមមាន៖ ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក.អ.ក បានប្រកាសរៀបចំការប្រកួតរូបថត ក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេសអំពីសម្រស់ធម្មជាតិរបស់កម្ពុជា។
តាមលក្ខខណ្ឌ នៃការចូលរួមប្រកួតរូបថត ដែលយកមកប្រកួតជាស្នាដៃផ្ទាល់ របស់បេក្ខជនដោយមិនកែច្នៃ ឬរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត រួមទាំងតំបន់អភិវឌ្ឍជាដើម។
ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ ១ ដល់លេខ ៥ ជាថវិការផង និងជាពានផង។ អ្នកដែលមិនជាប់ជ័យលាភី ក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។ រូបថតដែលផ្ញើមកគណៈកម្មការកំណែ នឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់។ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យ និងល្អៗពីកម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។
ក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវដល់អ្នកថតរូប សូមរួសរាន់ផ្ញើរូបថតដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់ និងស្នាដៃឯកសម្រាប់ឆ្នា ២០២៣នេះ។ ក.អ.ក ក៏ស្វាគមន៍ដល់ស្ថាប័នរដ្ឋ និងឯកជន ដែលមានបំណងចូលរួមតាមទម្រង់ផ្សេងៗ ដើម្បីធ្វើឲ្យការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះ កាន់តែធំ និងទូលំទូលាយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ និងតេទ្បេក្រាមលេខ៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា២ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពលលើកម្ពុជាដល់ថ្ងៃទី២៣តុលា
-
សេដ្ឋកិច្ច២ ថ្ងៃ ago
អ្នកជំនាញអះអាងថា ទីផ្សារអចលទ្រព្យចាប់ផ្ដើមកម្រើកឡើងវិញ ខណៈតម្លៃធ្លាក់ចុះ