Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ដំណើរការ​ខ្សែ​រថភ្លើង​ឆ្លង​សមុទ្រ​ដំបូង​គេ​នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់

បានផុស

នៅ

ប្រទេសចិនបានចាប់ផ្តើមខ្សែរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួនដែលនឹងធ្វើដំណើរឆ្លងកាត់ឆ្នេរនៃមហាសមុទ្រក្នុងខេត្ត Fujian ភាគអាគ្នេយ៍ក្បែរច្រកសមុទ្រតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា រថភ្លើងល្បឿនលឿន​នេះធ្វើដំណើរចាកចេញពីទីក្រុង Fuzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយក៏នឹងរៀបចំការបើកដំណើរការលើផ្លូវដែក Fuzhou ទៅ Xiamen និងទៅ Zhangzhou ដែលមានប្រវែង ២៧៧ គីឡូម៉ែត្រ ។

តាមរយៈក្រុមហ៊ុន China State Railway Group ដែលជាប្រតិបត្តិករផ្លូវដែករបស់ចិនបញ្ជាក់ថា វាជាផ្លូវដែកឆ្លងកាត់សមុទ្រដំបូងគេបង្អស់របស់ប្រទេសចិនដែលមានរថភ្លើងល្បឿនលឿននឹងធ្វើដំណើរលើស្ពានឆ្លងកាត់ឈូងសមុទ្រចំនួន ៣ និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ខ្សែរថភ្លើងនេះ ចំណាយពេលវេលាតិចជាង ១ ម៉ោងក្នងការធ្វើដំណើររវាងទីក្រុង Fuzhou និង Xiamen ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ចិន ។

នៅឆ្នាំ ២០២២ ចិនមានផ្លូវរថភ្លើងល្បឿនលឿនដែលដំណើរការបាន ៤២,០០០ គីឡូម៉ែត្រ ហើយគិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ប្រវែងផ្លូវដែកល្បឿនលឿនដែលដំណើរការជាប្រចាំក្នុងល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺមានប្រវែងជិត ៣,២០០ គីឡូម៉ែត្រ ។

ដោយឡែកកាលពីដើមសប្តាហ៍នេះ ប្រទេសចិនក៏បានដំណើរការខ្សែរថភ្លើងពាណិជ្ជកម្មដំបូងរបស់ខ្លួនឡើងវិញផងដែរ បន្ទាប់ពីផ្អាកអស់មួយរយៈនៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១១ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥១ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម