Connect with us

សន្តិសុខសង្គម

អភិបាលខេត្តប៉ៃលិនប្រកាសឱ្យពលរដ្ឋ​នៅប្របមាត់ស្ទឹងប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង

បានផុស

នៅ

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងមានការប្រុងប្រយ័ត្ន ដោយសារមានភ្លៀងធ្លាក់ច្រើនតាមបណ្តាជ្រលងភ្នំខៀវ ធ្វើឱ្យកម្ពស់ទឹកតាមដងស្ទឹងនានា ទូទាំងខេត្តប៉ៃលិន មានកម្ពស់កើនឡើងគួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំលើកឡើងថា៖ «ដូច្នេះសូមពុកម៉ែអ៊ំពូមីងមានការប្រុងប្រយត្ត័ ការពារទុកដាក់ត្រៀមជាមុន ដើម្បីជៀសវាងអ្វីកើតឡើងយើងបានត្រៀមរួចជាស្រេច»។

លោកស្រីបញ្ជាក់ថា ក្រុមការងារនៃរដ្ឋបាលខេត្ត កងកម្លាំងគណបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់កូនៗយុវជន សមាគមន៍កាកបាទក្រហម យើងទាំងអស់បានប្រចាំការគ្រប់គោលដៅ និងបានត្រៀមលក្ខណៈរួចជាស្រេចរង់ចាំជួយប្រជាពលរដ្ឋយើងនៅគ្រប់គោលដៅទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម