សន្តិសុខសង្គម
ស្នងការរងខេត្តកោះកុងម្នាក់ រងការចោទប្រកាន់ សាងសង់ភូមិគ្រឹះដ៏ធំអត់ច្បាប់អនុញ្ញាត
លោកស្នងការរងម្នាក់ ទទួលបន្ទុកការព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកោះកុង កំពុងរងការចោទប្រកាន់ថា បានសាងសង់ភូមិគ្រឹះដ៏ធំមួយកន្លែងគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធររដ្ឋបាល អង្គភាព និងមន្ទីរជំនាញ។

ប្រជាពលរដ្ឋ និងមន្រ្តីរាជការមួយចំនួនសុំមិនបញ្ចេញឈ្មោះ បានខ្សឹបខ្សៀវគ្នាទៅវិញទៅមក អំពី ការអាងអំណាចជាសមត្ថកិច្ច ហ៊ានលួចលាក់ធ្វើសំណង់ភូមិគ្រឹះដ៏មួយកន្លែងបានជាង ៧០ ភាគរយទៅហើយ ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ពលរដ្ឋ និងមន្រ្តីរាជការដដែល បន្តថា ក្រៅពីធ្វើភូមិគ្រឹះដ៏ធំល្វើងល្វើយហើយ ជាកម្មសិទ្ធិរបស់ស្នងការរងខេត្តកោះកុងឈ្មោះ ឃឹម សាណេ ដោយលោកគ្រោងពង្រីកកែបន្ថែមដើម្បីធ្វើផ្ទះត្រចៀកកាំទៀ ទាំងខ្លួនពុំមានច្បាប់ស្នើសុំសាងសង់ពីរដ្ឋបាលសង្កាត់ ក្រុងខេមរភូមិន្ទ អង្គភាពច្រកចេញចូលតែមួយខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី។
លោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរងខេត្តកោះកុង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បដិសេធភ្លាមៗនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា សំណង់ភូមិគ្រឹះរបស់លោក មិនមែនអត់ច្បាប់អនុញ្ញាត។ មុនហ្នឹងក្រុមជាងម៉ៅការធ្វើខុសបច្ចេកទេសដែលកាលពីមុនផ្ទៃដីការ៉េវាតិច គេធ្វើច្បាប់តាមក្រុង ពេលផ្ទៃដីសាងសង់ធំទៅ ក៏កែទៅសុំដល់ខេត្ត អ៊ូចឹងកែប្លង់ខុសតិច។

លោក ឃឹម សាណេ លើកឡើងទៀតថា៖ “ខ្ញុំអ្នកអនុវត្តច្បាប់ហើយ ធ្វើអត់ច្បាប់ម៉េច អាហ្នឹងអត់យល់គ្នា អត់ស្តាប់គេប្រាប់សំណង់ប៉ុណ្ណាណី មិនដែលនរណាមើលមិនឃើញ កណ្តាលថ្នល់ប៉ុណ្ណាណីធ្វើអត់ច្បាប់? វាខុសច្បាប់បច្ចេកទេសការ៉េ ៥០០ជាង គេរត់ទៅក្រុង មិនអ៊ីចឹង? ដល់ពេលលើសហ្នឹងមិនរត់ទៅច្រកខេត្ត អ៊ីចឹងវាកែប្លង់ កែប្លង់ទាល់តែកែរៀងយូរបន្តិច ក្រុមហ៊ុនម៉ៅការនៅភ្នំពេញ”។
ចំណែកឯ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា នេះដែរថា ការិយាល័យច្រកចេញចូលតែមួយ របស់ក្រុងមិនដែលបានឯកសារគតិយុទ្ធណាមួយរបស់ ឈ្មោះ ឃឹម សាណេ បានដាក់ពាក្យស្នើសុំសាងសង់អ្វីនោះទេ គិតមកទល់ម៉ោងនេះ។ លោកអភិបាលរងក្រុងខេមរភូមិន្ទ ក៏រំលេចថា ពិតហើយថា រាល់ច្បាប់សាងសង់សំណង់លំនៅដ្ឋានក្រោម ៥០០ម៉ែត្រការ៉េ ស្ថិតនៅក្រោមការពិនិត្យ និងអនុញ្ញាតច្បាប់ពីរដ្ឋបាលក្រុង។ ប៉ុន្តែទំហំលើសនេះទៅ ម្ចាស់សំណង់ត្រូវទៅស្នើសុំនៅឯ អង្គភាពច្រកចេញចូលតែមួយខេត្តកោះកុង។
លោក ឈឹម ចិន អះអាងថា ករណីដូចមានសារព័ត៌មានសាកសួរ និងចុះផ្សាយយ៉ាងដូចនេះ រូបលោកនឹងកោះហៅមន្រ្តីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរភូមិសង្កាត់មកប្រជុំបន្ទាន់ មុននឹងចុះពិនិត្យដល់ទីតាំងជាក់ស្តែង។ ឥឡូវនេះលោកបានចាត់មន្រ្តីចុះចែកលិខិតផ្អាកការដ្ឋានសំណង់ជាបឋមសិន។ ការដ្ឋានសំណង់អាចដំណើរការឡើងវិញ លុះត្រាតែមានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច ករណីមិនអនុវត្តតាមការជូនដំណឹង រដ្ឋបាលក្រុងនឹងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ជាធរមាន។

ទាក់ទិនបញ្ហាខាងលើ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យខេត្តកោះកុង បានពន្យល់ថា លោកអត់ទាន់ហ៊ាននិយាយថា សំណើសុំរបស់ លោក ឃឹម សាណេ វាទើបមកដល់ត្រឹមណាទេ។ ជាទូទៅរាល់សំណើសុំនានា ត្រូវឆ្លងកាត់ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត បន្តទៅនាយករដ្ឋបាល រួចហើយបញ្ចូនទៅកាន់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តែម្តង។
លោក សុខ សុទ្ធី ប្រាប់ថា លោកសុំពេលវេលាសាកសួរព័ត៌មានលម្អិតទៅកាន់ ប្រធានអង្គភាពច្រកចេញតែមួយខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជាមុនសិន ថាតើគេមានច្បាប់ទម្លាប់កម្រិតណា។
អ្វីដែលកាន់តែច្បាស់ជានេះទៀត គឹ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ថ្លែងថា លោកក៏មិនទាន់ឃើញលិខិតសំណើរណាមួយរបស់ លោក ឃឹម សាណេ ទេ មកទល់ម៉ោងនេះ។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា តើនឹងវិធានការយ៉ាងច្បាប់ចំពោះម្ចាស់សំណង់នេះ? ត្រូវបាន លោក វីរ៉ាវុធ និយាយខ្លីថា នឹងចេញលិខិតផ្អាកការដ្ឋានសាងសង់ និងចុះពិនិត្យជាក់ស្តែងពីលក្ខណៈបច្ចេកទេសសំណង់ទាំងនោះ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព