Connect with us

ជីវិតកម្សាន្ដ

ភឹម ស្រីនោ ៖ ក្នុងនាមជាកូនខ្មែរពិតជាមានមោទនភាពបំផុត ក្នុងការបង្ហាញអ្វីជារបស់កម្ពុជា

បានផុស

នៅ

ម្ចាស់​មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បាន​បង្ហាញ​អារម្មណ៍​ដ៏​រំភើប និង​មោទនភាព​ដែល​បាន​កើត​នៅ​លើ​ទឹក​ដី​កម្ពុជា ហើយ​មិនតែ​ប៉ុណ្ណោះ ស្រី​នោ ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ពិភព​លោក​កាន់​​តែ​ស្គាល់​​អំពី​ប្រាសាទ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បង្ហោះ​ភ្ជាប់​ជា​មួយ​រូបភាព​ជា​ច្រើន​សន្លឹក​នៅ​​លើ​ផេក​ផ្លូវការ Miss Grand Cambodia បាន​បញ្ជាក់​ថា «អបអរសាទរ​រមណីយដ្ឋាន​បុរាណវិទ្យា​ប្រាសាទ​កោះ កេរ្តិ៍​ដែល​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភព​លោក របស់​អង្គការ​យូណេស្កូ​នា​កិច្ច​ប្រជុំ​គណៈកម្មការ​បេតិកភណ្ឌ ពិភព​​លោក លើក​ទី​៤៥ នៅ​រាជ​ធានី​រីយ៉ាដ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ កាល​ពី​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ២០២៣។

ប្រភព​បន្ត​ថា «ជា​អតីត​រាជធានី​របស់ ព្រះបាទជ័យវរ្មន័ទី៤ ក្នុង​សតវត្សទី១០ ដែល​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ ។ មាន​រូបរាង​ជា​ពីរ៉ាមីត​ដោយ​មាន ៧ជាន់​មាន​កម្ពស់​ ៣៥ម៉ែត្រ។នៅ​ក្នុង​ភូមិ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ចម្ងាយ​ប្រមាណ ១២០គីឡូ​ពី​ទី​រួម​ខេត្ត​សៀមរាប និង​ចម្ងាយ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ»។

បវរកញ្ញា ភឹម ស្រីនោ និយាយ​ទៀត​ថា​ អរគុណ​ដែល​យើង​កើត​មកជា​កូនខ្មែរ​សូម​ចូលរួម​សែរ​ទាំង​អស់​គ្នា ឲ្យពិភពលោក​កាន់តែស្គាល់​ពីប្រាសាទ​ដ៏អស្ចារ្យ​របស់កម្ពុជា។ ស្ថាប័នMiss-grand Cambodia រួមជាមួយ miss-grand Cambodia 2023 ទោះ​ជា​មមាញឹក​ដើម្បី​រៀប​ចំ​ទៅ​ប្រកួត​លើ​ឆាក អន្តរជាតិ​យ៉ាង​ណា​ក្តី​មិន​ភ្លេច​បង្ហាញ​ពី​វប្បធម៌​​នឹង​លើក​តម្កើង​ជាតិ​យើង​ឡើយ ខ្មែរស្រលាញ់ខ្មែរយើង​មាន​មោទនភាព​ដែល​បាន​កើតលើ​ទឹកដី​ដ៏​អស្ចារ្យ​មួយ​នេះ​កម្ពុជា។

ប្រាកដ​ណាស់​កញ្ញា ភឹម ស្រីនោ បន្ទាប់​ពី​ទទួល​ជ័យជំនះ​នេះ ​គឺ​នាង​ត្រូវ​បំពេញ​​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​នា​ពេល​ខាង​មុ​ខ​នេះ​គឺ ក្លាយ​ខ្លួន​ជា​បវរកញ្ញា​តំណាង​ឲ្យ ប្រទេស​កម្ពុជា​ទៅចូលរួម​លើឆាកអន្តរជាតិ​ក្នុងកម្មវិធី Miss Grand International 2023 ដែល​ប្រារព្ធ​ឡើងនៅប្រទេសវៀតណាម​ ខណៈ​ការប្រកួតនឹងចាប់ ផ្តើមនៅខែតុលាឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម