Connect with us

ជីវិតកម្សាន្ដ

លីម តិចម៉េង បញ្ជាក់ឆន្ទៈ មិនក្បត់ផែនដីមួយនេះជាដាច់ខាត

បានផុស

នៅ

តារា​​ចម្រៀង​វ័យក្មេង​លោក លីម តិចម៉េង បាន​ចេញមុខមក​បញ្ជាក់​ពី​គោល​ជំហរ​របស់​​ខ្លួន​ថា ​លោក​កើត​នៅ​លើ​ផែន​ដី​នេះ មិន​​ក្បត់​ផែនដី​មួយ​នេះ​ជា​ដាច់​ខាត ​ខណ:​មាន​អ្នក​គាំ​ទ្រ​មួយ​ចំនួន​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាច​លោក​ធ្លាក់​ប្រជាប្រិយ​ភាព​ជុំវិញ​ការ​ស៊ែ​ព័ត៌មាន​នៃ​ការ​សាងសង់​ប្រាសាទ​ថ្ម​របស់​ថៃ ដែល​​មាន​​ភាព​​ស្រដៀង​​នឹង​​ប្រាសាទ​​អង្គរ​វត្ត​របស់​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង លីម តិចម៉េង បាន​ឆ្លើយ​តប​និង​ក្តី​ព្រួយ បារម្ភ​របស់​មហាជន​ដូច្នេះ​ថា «មាន​បង​ប្អូន​យើង​ច្រើន ណាស់​ដែល​បារម្ភ​នឹង​ស្នើរ​ឲ្យ​ខ្ញុំ​​លុបShare លុប post ដែល​​អាច​ប៉ះពាល់​ ឬ​មាន​រឿង​អាស្រូវ​មិន​ល្អ​តាម​រយ:​សារព័ត៌មាន​ផ្សេង​ៗ តែ​ខ្ញុំ​សូម​ជម្រាប​ថា ខ្ញុំ​មិន​រត់​គេច ឬ​ខ្លាច​រាល់​អ្វី​ដែល​ខ្ញុំ​បាន​និយាយ បាន​ធ្វើ​នោះ​​ឡើយ​ ជា​ពិសេស​​វប្បធម៌​ដូនតា​បន្សល់​ទុក​មក​រាប់​ពាន់​ឆ្នាំ​មក​នេះ»។

លោក លីម តិចម៉េង បាន​និយាយ​​បន្ត​ថា «ក្នុង​នាម​ជា ខ្មែរ​ម្នាក់​ខ្ញុំ​​មិន​​ខ្វល់​ថា​​អ្នកណា​​គិត​បែប​ណា​​នោះ​ឡើយ ខ្ញុំ​មាន​​ពាក្យ​ជូន​តែ ១​ឃ្លា​គត់ គឺ ខ្ញុំ​កើត​លើ​ផែនដី​នេះ​ខ្ញុំ​មិន​ក្បត់​ផែនដី​​មួយ​នេះ​ជា​ដាច់​ខាត ទោះ​បី​​ខ្ញុំ​មិន​បាន​​សងគុណ​ដល់​ផែនដី​នេះ​ក៏ដោយ យ៉ាង​ហោច​ណាស់​ខ្ញុំ​ក៏​មិន​ក្បត់​នឹង​​មនសិការ​ខ្លួន​​ឯង​មួយ​ជីវិត»។

តារា​ចម្រៀង​លោក លីម តិចម៉េង បញ្ជាក់​ទៀត​ថា​ «ហ៊ាន​និយាយ​ ហ៊ាន​ធ្វើ ហ៊ាន​ទទួល នេះ​ជា​ឆន្ទៈ​របស់​​ខ្ញុំ​​រហូត​មួយ​ជីវិត»។

សូម​ជម្រាប​​ដែរ​​ថា​​កាល​ពី​ថ្មី​ៗ​នេះ​លោក លីម តិចម៉េង បាន​​បង្ហោះ​ខ្លឹមសារ​មួយ​​បន្ទាប់​ពី​មហាជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​ប្រតិកម្ម​ទៅ​​លើ​ការ​​សាងសង់​​ប្រាសាទ ថ្ម​របស់​​ថៃ​ដែល​មាន​ភាព​​ស្រដៀង​នឹង​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​ដោយ​លោក​លើក ឡើង​ថា ជា​យូរ​ណាស់​ហើយ​មិន​ដែល​ចេះ share​ អ្វី​ទេ​តែ បើ​នេះ​ជា​រឿង​ពិត​នោះ​​ការ​​ឈឺ​​ចាប់​​គឺ​ប្រាកដ​ជា​ក្លាយ ជា​​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ចិត្ត​របស់​លោក​ផ្ទាល់​ ពិសេស​កូន​​ខ្មែរ​គ្រប់​រូប​ គ្រប់​ជំនាន់៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម១១ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

Sokha Hotels

ព័ត៌មានពេញនិយម