ព័ត៌មានជាតិ
លោក ប៉េង ពោធិ៍សា ចុះពិនិត្យការរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងបាវិត ខេត្តស្វាយរៀង
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាថ្ងៃទី២៨ ខែកញ្ញានេះ បានចុះពិនិត្យការរៀបចំ ផែនការអភិវឌ្ឍកែលម្អរសោភ័ណភាព ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដូចជា ពិនិត្យផ្លូវថ្មេីជេីងឆ្លងកាត់ក្រោមដី ពិនិត្យដំណេីការច្រកទ្វាព្រំដែនអន្តរជាតិបាវិត ការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជា-វៀតណាម ពិនិត្យទីតាំងចំណតគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ពិនិត្យទីតាំងសាងសង់អាគារអង្គភាពកងកម្លាំងទាំងបីរបស់រដ្ឋបាលក្រុងបាវិត និងពិនិត្យស្ថានភាពភូមិសាស្ត្រ ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។
ក្នុងឱកាសនេះ មានការចូលរួមជាអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នាយកទីចាត់ការរដ្ឋបាល អភិបាល អភិបាលរងក្រុងបាវិត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
ខេត្តស្វាយរៀង បានកែរប្រែមុខមាត់ លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជម្រុញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កំសាន្ត៕
ដោយ:ភក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ