ព័ត៌មានជាតិ
ចំពោះមុខក្រុមអ្នកវិនិយោគរាប់រយនាក់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជំរុញការវិនិយោគវិស័យសក្តានុពលធំពីររបស់កម្ពុជា
នៅចំពោះមុខវិនិយោគិនរាប់រយនាក់ និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យមានការវិនិយោគបន្ថែមលើវិស័យសក្តានុពលមួយចំនួនរបស់កម្ពុជា។
ថ្លែងនៅក្នុងវេទិការធុរកិច្ចអាស៊ានកម្ពុជានៅថ្ងៃនេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជាមានដូចជាកសិកម្មកែច្នៃ និងសេវាកម្មទេសចរណ៍។

លោកស្រីរដ្ឋមន្រ្តីបានលើកឡើងពីការខិតខំរបស់រដ្ឋាភិបាល តាមរយៈការដាក់ចេញគោលនយោយបាយគាំទ្រដល់ការវិនិយោគ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឌីជីថលូបនីយកម្មនិងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ក្រៅពីជំរុញការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល លោកស្រីរដ្ឋមន្រ្តីក៏ស្នើឲ្យមានការបង្កើនការនាំចូលទំនិញរបស់កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកម្មន្តសាលជាដើម។

លោក តាស៊ីឡូ ប្រីនហ្ស័រ ប្រធានសភាពពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានថ្លែងថា បើប្រៀបធៀបជាមួយប្រទេសជិតដូចជាវៀតណាម ថៃ ការវិនិយោគពីប្រទេសជាសមាជិកសហភាពអឹរ៉ុបនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ។
ប្រធានសភាពពាណិជ្ជកម្មអឺរ៉ុបរូបនេះបានលើកឡើងពីកង្វះធនធានមនុស្សជំនាញជាបញ្ហាប្រឈមមួយ ដែលធ្វើឲ្យក្រុមហ៊ុនមកពីអឺរ៉ុបពិបាកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។
បើតាមលោក តាស៊ីឡូ ប្រីនហ្ស័រ បច្ចុប្បន្ននេះមានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបប្រមាណជាង ២៥០ ក្រុមហ៊ុន ដែលកំពុងវិនិយោគនៅកម្ពុជាមានដូចជាផ្នែកព្រលានយន្តហោះនិងសេវាកម្មជាដើម៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ