Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី Solomon មិនចូលរួមកិច្ចប្រជុំសេតវិមាន ព្រោះមិនចង់ស្តាប់ការស្តីប្រដៅពី រដ្ឋបាលលោក បៃដិន

បានផុស

នៅ

នាយករដ្ឋមន្រ្តីកោះ Solomon លោក Manasseh Sogavare បានចេញមុខការពារសេចក្តីសម្រេចរបស់គាត់ ក្នុងការមិនចូលរួមកិច្ចប្រជុំកំពូលសេតវិមាននៅសប្តាហ៍នេះ ជាមួយមេដឹកនាំនៃតំបន់ប៉ាស៊ីហ្វិកផ្សេងទៀត ដោយនិយាយថា គាត់មិនចង់ចំណាយពេលស្តាប់ការស្តីប្រដៅ ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន។

នាយករដ្ឋមន្រ្តីកោះ Solomon លោក Manasseh Sogavare (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sogavare បានប្រាប់អ្នកយកព័ត៌មានក្រោយវិលត្រលប់មកទីក្រុង Honiara ពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញាថា “ខ្ញុំមិនទៅអង្គុយនៅក្នុងកិច្ចប្រជុំ ហើយស្តាប់ពួកគេស្តីប្រដៅខ្ញុំទេ។ ដូចជាគ្មានប្រយោជន៍អ្វីសោះពីការចូលរួមក្នុងកិច្ចប្រជុំ ដែលស្រដៀងនឹងឆ្នាំមុនដែរ។ កិច្ចពិភាក្សា ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ពេលឲ្យមេដឹកនាំកោះប៉ាស៊ីហ្វិកម្នាក់ៗ និយាយបីនាទី ហើយបន្ទាប់មក អ្នកទៅស្តាប់ពួកគេស្តីប្រដៅអ្នក ថាតើពួកគេល្អប៉ុនណា”។

គួរបញ្ជាក់ថា លោក Sogavare បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ​ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​សប្តាហ៍​មុន​ នៅ​ទីក្រុង​ញូវយ៉ក។

កាលពីដើមឆ្នាំនេះ គាត់បានច្រានចោលការត្អូញត្អែរពីសហរដ្ឋអាមេរិកនិងអូស្ត្រាលី ជុំវិញទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ប្រទេសគាត់ជាមួយចិន ដោយនិយាយថា Solomon បានស្វែងរកកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ជាមួយគ្រប់ប្រទេសទាំងអស់។

លើសពីនេះ គាត់បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីខែកក្កដា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈថ្មីចំនួន៩ រួមទាំងកតិកាសញ្ញាសន្តិសុខ ដែលអនុញ្ញាតឲ្យទីក្រុងប៉េកាំង ដាក់ពង្រាយប៉ូលិសដើម្បីជួយរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅលើកោះនេះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កិច្ច​ព្រម​ព្រៀង​របស់​ចិន​ នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក ​ធ្វើ​ឲ្យ​ ៣ប្រទេស​ ភ័យ​ខ្លាចខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២៤ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក លៀក លីដា ចាត់ទុកការរិះគន់របស់ Allan ជារឿងដែលល្ងង់

Sokha Hotels

ព័ត៌មានពេញនិយម