ព័ត៌មានជាតិ
ពលរដ្ឋស្រុកស្រែអំបិល និងស្រុកថ្មបាំង បន្តរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
អាជ្ញាធរខេត្តកោះកុង បង្ហាញថា ៣ ថ្ងៃមកនេះ លំនៅដ្ឋានពលរដ្ឋ ដីស្រែចម្ការ សត្វចិញ្ចឹម និងផ្លូវមួយ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ទោះយ៉ាងណាមិនមានមនុស្សស្លាប់ដោយហេតុការណ៍នេះទេ។
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឲ្យដឹងកាលពីយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ថា ៣ ថ្ងៃមកនេះ មានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រែអំបិល និងស្រុកថ្មបាំង សរុប ១៣៣ គ្រួសារ បានជន់លិចផ្ទះសម្បែង ក្រោយបរិមាណទឹកភ្លៀងហូរពីជ្រលងភ្នំធ្លាក់ចូលមកតាមដៃស្ទឹង។
បើតាមលោកស្រីអភិបាលរងខេត្ត ក្រៅពីលំនៅដ្ឋានពលរដ្ឋ ក៏មានផ្លូវលំជាច្រើនរងជន់លិច ខណៈទឹកមិនទាន់ស្រក។ រីឯផ្លូវតំបន់ខ្លះទៀត ទឹកក៏បានស្រកថមថយផងដែរ។ ទោះយ៉ាងណា មានសត្វគោ និងសត្វមាន់ទាសរុប ១០១ ក្បាល បានងាប់ ក៏ដូចជាបាត់ខ្លួន។ ចំពោះអាយុជីវិតពលរដ្ឋគ្មាននរណាម្នាក់បាត់បង់ឡើយ។ ហើយមូលដ្ឋានដែលរងផលប៉ះពាល់ខាងលើ មានពលរដ្ឋរស់នៅឃុំជំនាប់ ឃុំជីផាត ស្ថិតក្នុងស្រុកថ្មបាំង និងឃុំជីខលើ ស្រុកស្រែអំបិល។
អាជ្ញាធរខេត្ត និងសមត្ថកិច្ច ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នអំពីការប្រែប្រួលអាកាសធាតុនេះ ពិសេសសូមប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋានដែលនៅជិត ឲ្យបានទាន់ពេលវេលា ដើម្បីអន្តរាគមន៍សង្គ្រោះ។
កន្លងទៅ នៅពេលមានឥទ្ធិពលព្យុះភ្លៀងម្តងៗ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ងាយនឹងប្រឈមរងផលប៉ះពាល់ជាងគេ ខណៈមូលដ្ឋានស្រុកទាំង ២ មានពលរដ្ឋរស់នៅតាមជ្រលងភ្នំ និងដៃព្រែកស្ទឹង៕
អត្ថបទ ៖ សិរីវឌ្ឍន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ