Connect with us

ព័ត៌មានអន្ដរជាតិ

ម្ដាយនិងកូន​ រត់ពន្ធកូកាអ៊ីន ១៤ គីឡូក្រាម ត្រូវចាប់ខ្លួននៅអាកាសយានដ្ឋាន ​ហ្វីលីពីន

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ស្ត្រីជនជាតិសិង្ហបុរីម្នាក់ និងកូនស្រីត្រូវប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងម៉ានីល ពីបទរត់ពន្ធកូកាអ៊ីនទម្ងន់ ១៤,៣៦ គីឡូក្រាម តម្លៃជាង ១,៣ លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជាម្ដាយឈ្មោះ Siti Aishan Awang អាយុ ៦៣ ឆ្នាំ មានមុខរបរជាអ្នករត់តុ ចំណែកឯកូនស្រីឈ្មោះ Nur Alayiyah Hanaffe អាយុ ​៣៩ ​ឆ្នាំ ដែលធ្វើជាអ្នកផាត់មុខ ។

ពួកគេបានធ្វើដំណើរពីទីក្រុង Doha ប្រទេសកាតា ហើយត្រូវឃាត់ខ្លួនពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ប្រទេសហ្វីលីពី ។ ក្រោយមក គ្រឿងញៀន និងជនល្មើស ត្រូវប្រគល់ឲ្យភ្នាក់ងារប្រឆាំងគ្រឿងញៀនហ្វីលីពីន ដើម្បីឃុំខ្លួន និងស៊ើបអង្កេតបន្ត ។

ការិយាល័យគ្រឿងញៀនកណ្តាល (CNB) នៅក្នុងប្រទេសសិង្ហបុរីបានឲ្យដឹងថា ខ្លួនក៏ដឹងអំពីករណីនេះដែរ ប៉ុន្តែទុកឲ្យអាជ្ញាធរហ្វីលីពីនដោះស្រាយសិន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ todayonline

ចុចអាន៖ សាលាឧទ្ធរណ៍​តម្កល់​ទោស​ស្ត្រី​ម្នាក់​ ឱ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​បទ​ជួញ​គ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

សិង្ហបុរី ថា គ្មាន​អ្វី​ជំនួស​អាស៊ាន​បាន​ទេ បើ​ទោះ​សមាជិក​មួយ​ចំនួន​ចង់​ចូល BRICS ក៏​ដោយ

ជីវិតកម្សាន្ដ១១ នាទី មុន

លៀក លីដា ប្រតិកម្ម ក្រោយសារព័ត៌មានថៃមួយផ្សាយថា រឿង«ប្រវត្តិស្នេហ៍នាងនាថ» លួចចម្លងរបស់ខ្លួន

កីឡា១៤ នាទី មុន

អូឡាំពិក​នៅទាន់​មិនអាចបញ្ជាក់ពី​ទឹក​ទន្លេសែន​អាចប្រកួតហែលទឹកបានប្រកួត

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

EU និងលោក Zelensky ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយយោធាបន្ថែម ដល់អ៊ុយក្រែន

ព័ត៌មានជាតិ១៨ នាទី មុន

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

Sokha Hotels

ព័ត៌មានពេញនិយម