ព័ត៌មានអន្ដរជាតិ
អ៊ីមែលរបស់ក្រសួងការបរទេស អាមេរិក ប្រហែល ៦ ម៉ឺនករណីត្រូវគេលួច
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អ៊ីមែលរបស់ក្រសួងប្រហែល ៦០,០០០ អ៊ីមែលត្រូវបានគេលួចនៅក្នុងការវាយប្រហារតាមអ៊ីនធឺណិត ខណៈគេសង្ស័យថាប្រព្រឹត្តដោយក្រុម Hacker ដែលមានមូលដ្ឋាននៅប្រទេសចិន ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបង្ហាញករណីនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកបានលើកឡើងថា ប្រព័ន្ធរក្សាទុកឯកសារសម្ងាត់មិនត្រូវបានគេលួចចូលនោះទេ ។
លោក Miller បញ្ជាក់ថា រដ្ឋាភិបាលអាមេរិកកំពុងប្រុងប្រយ័ត្នខ្ពស់មែនទែនចំពោះរឿងរ៉ាវវាយប្រហារតាមអ៊ីនធឺណិតពីប្រទេសចិន ដោយសារតែចិនតែងតែធ្វើសកម្មភាពតាមអ៊ីនធឺណិត ក្នុងចិត្តគំនិតអាក្រក់ ហើយពួកគេធ្វើបែបនេះជាមធ្យោបាយនៃការព្យាយាមប្រឆាំងនឹងអំណាចយោធារបស់សហរដ្ឋអាមេរិក ។
ទន្ទឹមនោះ ក្រុមហ៊ុន Microsoft បានប្រកាសកាលពីខែកក្កដាថា ក្រុម Hacker ដែលមានមូលដ្ឋាននៅប្រទេសចិនបានលួចចូលគណនីអ៊ីមែលដែលមានដំណភ្ជាប់ទៅទីភ្នាក់ងារ និងអង្គការរដ្ឋាភិបាលប្រហែល ២៥ អង្គភាព ខណៈក្រសួងការបរទេសក៏បាននិងកំពុងស៊ើបអង្កេតលើករណីនេះផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា គណនីអ៊ីមែលរបស់ក្រសួងការបរទេសចំនួន ១០ ត្រូវបានគេលួចចូល ហើយគណនីចំនួន ៩ ក្នុងចំណោមគណនីទាំង ១០ នោះ គឺជាគណនីរបស់ក្រុមមន្ត្រីដែលធ្វើការលើកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់