Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីស្នើឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

បានផុស

នៅ

សម្ដេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ បានស្នើឱ្យអភិបាលរាជធានី-ខេត្ត បន្តតាមដាន និងដោះស្រាយបញ្ហាទឹកជំនន់ដែលបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន។

សម្ដេធិបតីប្រាប់ឱ្យគណៈអភិបាលរាជធានី-ខេត្ត​ត្រូវតាមដាន និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានបញ្ហាទឹកជំនន់ប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ដែលរងការប៉ះពាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងដំណាក់កាលនេះ គឺត្រូវត្រៀមរៀបចំកម្លាំងមធ្យោបាយសម្ភារ​ដើម្បីធ្វើយ៉ាងណាសង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណីដែលមានទឹកជំនន់​ប៉ះពាល់ក្នុងតំបន់​តាមបណ្ដារាជធានី-ខេត្ត។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីស្នើឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​តាមដានឱ្យបានជាប់លាប់សហការ​ជាមួយគណៈអភិបាលរាជធានី-ខេត្តក្នុងការត្រៀមមធ្យោបាយអន្តរាគមន៍ សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្តមានតម្រូវការ។

ក្រៅពីនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវត្រៀមកម្លាំង មធ្យោបាយ ជួយអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដូចគ្នា។

សម្ដេចធិបតីក៏បានណែនាំឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមស្បៀង សម្ភារបរិក្ខា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ​ក្នុងករណី​ដែលមានការស្នើសុំពីរាជធានី-ខេត្ត។

​សម្ដេចធិបតីក៏បានណែនាំឱ្យត្រៀមស្រូវពូជ ​ក្នុងករណីផលរងប៉ះពាល់ធំ និងស្ដារឡើងវិញដំណាំរបស់កសិករផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខនិងវិស័យអាទិភាពជាមួយកម្ពុជាឱ្យខ្លាំងថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្តល់ជំនួយជាង២០ម៉ឺនដុល្លារ ដល់រដ្ឋបាលរាជធានី ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ

សេដ្ឋកិច្ច២ ម៉ោង មុន

សមាគមលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ចង់ចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បញ្ហាតាមព្រំដែន ជាប្រធានបទដែលប្រមុខការទូតកម្ពុជា ជជែកជាមួយទូតថ្មីវៀតណាម

នយោបាយ៣ ម៉ោង មុន

ពលរដ្ឋខ្មែរនៅជប៉ុនប្រកាសប្រឆាំងនឹងគម្រោងបាតុកម្មរបស់ក្រុមជ្រុលនិយម

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

មន្ត្រីអាវុធហត្ថ
ចរាចរណ៍១០ ម៉ោង មុន

មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម​ ថាកូអាគ្រី

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម៧ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំង​​រដូករណែល​​​នៅ​ឆ្នេ​រសមុទ្រ​​អូស្រ្តាលី

Sokha Hotels

ព័ត៌មានពេញនិយម