Connect with us

ជីវិតកម្សាន្ដ

ទីបំផុត ភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» នឹងចាក់បញ្ចាំងតាមការសន្យា

បានផុស

នៅ

ភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» ស្នាដៃនិពន្ធរបស់ លោក សុខ ចាន់ផល ដែលផលិតចេញពីប្រលោមលោក​មនោសញ្ចេតនា​​ដ៏ល្បី និងទទួលបានការគាំទ្រខ្លាំងកាលពី ៥ឆ្នាំមុន នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គ្រប់រោងភាពយន្តទាំងអស់។ សម្រាប់ភាពយន្តលើកនេះ លោកមិនត្រឹមតែជាអ្នកនិពន្ធប៉ុណ្ណោះទេ ថែមទាំងជាផលិតករ ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដំណឹងនៃភាពយន្តមនោសញ្ចេតនាមួយនេះ បានធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក៏ព្រោះសាច់រឿងប្រលោមលោក​មួយនេះ បានឆក់យកអារម្មណ៍អ្នកអានជាច្រើន និងនៅតែទទ្ទឹងចាំមើល ថាតើ សាច់រឿងដែលផលិតទៅភាពយន្តនេះ នឹងល្អខ្លាំងដូចប្រលោមលោកដែរឬយ៉ាងណា។

តាមរយៈបទសម្ភាសជាមួយកម្ពុជាថ្មី លោក សុខ ចាន់ផល បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» ត្រូវអូសបន្លាយពេលដល់ពេលនេះ ក៏ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ និងបញ្ហាបច្ចេកទេសមួយចំនួន ដែលត្រូវដោះស្រាយ។ ឯហេតុផល ដែលលោកជ្រើសយកសាច់រឿងមនោសញ្ចេតនានេះ មកផលិតជាភាពយន្ត ក៏ព្រោះតែ​កាល​ណោះ វិស័យកុននៅកម្ពុជា មិនសូវជាមានប្រភេទរឿងបែបមនោសញ្ចេតនា បង្កប់តម្លៃនៃ​ការអប់រំច្រើន​បែបនេះប៉ុន្មាន​ឡើយ។

ជាមួយគ្នានេះ លោកលើកឡើងថា ការផលិតភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» មិនត្រឹមជាឱកាសធ្វើអ្វីដែលខ្លួនស្រឡាញ់ តែក៏ជាក្តីស្រមៃរបស់លោក ដែលចង់ធ្វើជាផលិតករ ហើយសមិទ្ធផលនៃភាពយន្តនេះ ក៏ជាចំណងដៃមួយ បន្ទាប់ពីលោក​​ឃ្លាត​ពី​សង្គមសិល្បៈមួយរយៈ។ លោកបន្ថែមថា “លើកនេះអាចថាជាឱកាសចុងក្រោយ តែក៏អាចជាការចាប់ផ្តើមមួយ ក្នុងវិស័យភាពយន្ត​សម្រាប់លោក បើសិនជាមានសន្ទុះនៃការគាំទ្រ”។

មួយវិញទៀត នេះក៏ជាបំណងរបស់លោក ដែលចង់ឱ្យភាពយន្តខ្មែរ ផ្តោតលើការតែនិពន្ធ ដកស្រង់រឿងល្អៗចេញពី សៀវភៅប្រលោមលោក ក្នុងន័យដើម្បីឱ្យភាពយន្តខ្មែរ កាន់តែមានខ្លឹមសារ និងអត្ថន័យ បន្ថែមលើការទាក់ទាញ ចំណាប់អារម្មណ៍ពីទស្សនិកជន។

ចំពោះក្តីរំពឹងថាតើ ភាពយន្តនេះនឹងទទួលបានការគាំទ្រខ្លាំង ដូចសៀវភៅប្រលោមលោកដែរឬទេ ក្នុងនាមជាអ្នកនិពន្ធ និងជាផលិតករផ្ទាល់ លោកមានអារម្មណ៍ភ័យអរ ក៏ព្រោះតែលោកបានបាត់មុខមួយរយៈដែរ ក្នុងវិថីសិល្បៈ ដូច្នេះ ជំហានដំបូង លោកក៏មិនច្បាស់ថា រឿងនេះនៅមានអ្នកចាំ និងនៅមានអ្នកគាំទ្រដែរឬយ៉ាងណានោះទេ។

ប៉ុន្តែ​លោកបែរ​ជា​ទទួលភាពភ្ញាក់ផ្អើលពីអ្នកគាំទ្រវិញ ដោយសារថា ក្រោយពេល Poster រឿង បានផ្សព្វផ្សាយលើ បណ្តាញទំនាក់ទំនងសង្គម សូម្បីលោកជាផលិតករផ្ទាល់ ក៏មិននឹកស្មានថា នៅតែមានអ្នកទទ្ទឹងចាំមើលភាពយន្តនេះ បើទោះបីជាច្រើនឆ្នាំក៏ដោយ។

ទន្ទឹមនេះ មានមតិអ្នកគាំទ្រខ្លះលើកឡើងតាមការវិភាគផ្ទាល់ខ្លួនថា ពេលវេលានៃការចាក់បញ្ចាំងភាពយន្តនេះ អាច​ជា​ចេតនារបស់អ្នកនិពន្ធ ដើម្បីចង់ឱ្យត្រូវពេលវេលានៃសាច់រឿង តាមឈុតដែលតួស្រីបង្ហាញថា “ជួបគ្នាជាថ្មី នៅពេលដែលខ្ញុំរឹងមាំ” ។ យ៉ាងណាមិញ នៅថ្ងៃទី១៩ តុលា ខាងមុខនេះ លោករំពឹងថា ភាពយន្តរឿង «សង្សារ ១៤ថ្ងៃ» នឹងអាចអង្រួនបេះដូងអ្នកទស្សនាម្តងទៀត។

លោក សុខចាន់ផល ជាកវីនិពន្ធ និងអ្នកនិពន្ធ ដ៏មានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់យុវវ័យ ដោយមានស្នាដៃនិពន្ធជា​ច្រើន មិនថាទំនុកច្រៀងសម្រាប់ផលិតកម្មល្បីនៅកម្ពុជា ប្រលោមលោក រឿងខ្លី និងភាពយន្តជាដើម ហើយក្នុងចំណោម​ស្នាដៃនិពន្ធរឿងល្បីៗ​ជាច្រើនរបស់លោក ភាពយន្តខ្នាតខ្លីមួយចំណងជើងថា «កាបូបលុយ» ស្នាដៃ​​ឆ្នាំ២០១៧ ត្រូវបានចាត់ទុកថា ជាភាពជោគជ័យធំបំផុត ដែលមានអ្នកទស្សនាដល់រាប់សិបលានដង៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម