Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ មើលឃើញពីហានិភ័យនៃកម្ចីមិនល្អ​កើនឡើងខ្ពស់នៅកម្ពុជា

បានផុស

នៅ

នៅក្នុងពិភពលោក បំណុលវិស័យឯកជន និងពលរដ្ឋមានប្រហែល ១៤០ភាគរយ ធៀបនឹង GDP របស់ពិភពលោកទាំងមូល ឬស្មើមួយដងកន្លះនៃទំហំសេដ្ឋកិច្ច។ ដោយឡែក បំណុលពលរដ្ឋ និងវិស័យឯកជននៅកម្ពុជា មានប្រមាណ ១៨៩ ភាគរយ ដែលកម្រិតបំណុលនេះខ្ពស់គួរឱ្យព្រួយបារម្ភ។ ធនាគារ និងស្ថាបនហិរញ្ញវត្ថុគួររក្សា ឬកាត់បន្ថយ ដោយបង្កើន​គុណភាពកម្ចី និងសេវាកម្មជាការចាំបាច់។ នេះជាការបញ្ជាក់របស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ជូ បានបន្តថា បំណុលឯកជននេះ ហូសពីស្តង់ដារពិភពលោក បើធៀបនឹងប្រទេសកំពុងអភិវឌ្ឍដូចគ្នា​នៅ​ក្នុង​តំបន់អាស៊ី។ លោកមើលឃើញថា នេះគឺជាសញ្ញាមិនល្អ បើទោះជាកម្ចីនេះ បានជួយរុញសេដ្ឋកិច្ចឱ្យមានកំណើន ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ។ ហានិភ័យខ្ពស់ ត្រង់ថា គុណភាពឥណទានសងត្រឡប់ មានសញ្ញាមិនសូវល្អ ពោលគឺនៅត្រីមាសទី១ឆ្នាំ ២០២៣ កម្ចីសងមិនទាន់ពេលមានជាង ៣ភាគរយ និងត្រីមាសទី២ កើនឡើងដល់ជាង ៥ភាគរយ និងអាចបន្តឡើងទៀត។ លោកថា កម្ចីខូចនេះ អាចនឹងប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ព្រោះធនាគារ ក៏ត្រូវសងទៅម្ចាស់បំណុលបរទេស និងអ្នកដាក់ប្រាក់បញ្ញើផងដែរ។

លោក ង៉ែត ជូ យល់ឃើញថា បើបញ្ហានេះ បន្តរីករាលដាលកាន់តែធំ គុណភាពកម្ចីកាន់តែមិនល្អ ចំនួនកម្ចីខូច​កើនឡើងច្រើន ដោយស្ថាបនខ្លះឡើងដល់ ១០ ទៅ២០% នោះធនាគារ និងមីក្រូហិរញ្ញវត្ថុ អាចនឹងដួលរលំ។

ដើម្បីទប់ស្កាត់បញ្ហានេះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ គួរកាត់បន្ថយការបញ្ចេញឥណទាន កុំឱ្យកើនឡើងខ្ពស់ពេក។ «បើបញ្ចេញឥណទាន ត្រូវមើលចំណែកទីផ្សារថ្មី ដែលមានសក្តានុពលអាចមានលទ្ធភាពសងល្អ និងធនាគារព្យា​យាមបង្កើតចំណូលក្រៅពីការប្រាក់ ដោយផ្តល់សេវាកម្មផ្សេងៗ ពោលគឺកុំបង្កើន​ឥណទានច្រើនពេកលើទីផ្សារ ពង្រឹងគុណភាពឥណទានដែលមានស្រាប់ និងគុណភាពឥណទានដែលបញ្ចេញថ្មី»។​ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ។

អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នអត្រាកម្ចីខូច មានប្រមាណជាង ៥ភាគរយ ជាសញ្ញាមិនល្អ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលគួរតែធ្វើយ៉ាងណាទាញទម្លាក់ឱ្យមកត្រឹម ២ឬ៣ភាគរយ ទើបល្អ។

ជុំវិញបញ្ហានេះ លោក កាំង តុងងី អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក៏បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះឥណទានដែលប្រឈមហានិភ័យមានការកើនឡើង។ ឥណទានមានហានិភ័យនេះ សំដៅដល់​ឥណទាន ដែលអតិថិជនមិនបានបង់សងត្រឡប់លើសពី ៣០ថ្ងៃ មានការកើនឡើងជិត ៥ភាគរយ គិតត្រឹមខែ មិថុនា ឆ្នាំ ២០២៣។ លោក កាំង តុងងី បានបញ្ជាក់ថា«ទិន្នន័យនេះ កន្លងមកមិនដែលជួបប្រទះដល់កម្រិតនេះទេ ប៉ុន្តែជាទូទៅស្តង់ដារអន្តរជាតិ ចាប់ពីក្រោម ៥ភាគរយចុះ ចាត់ទុកថា វិស័យនេះនៅមានសុខុមាលភាពល្អ»។

ទោះយ៉ាងណា អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បានលើកឡើងថា បំណុលមិនមែនសុទ្ធតែ​អាក្រក់ទាំង​អស់នោះទេ។ បំណុល អាចមានផលល្អប្រសិនប្រើចំគោលដៅបង្កើតចំណូល ប៉ុន្តែក៏អាចបង្កជាបញ្ហាឬផ្តល់ផលអាក្រក់ នៅពេលប្រើមិនបានត្រឹមត្រូវតាមគោលដៅ។

លោក កាំង តុងងី បានសង្កត់ធ្ងន់ថា សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹងពង្រឹងគុណភាពនៃប្រាក់កម្ចីផ្តល់សេវាកម្ម​ដោយតម្លាភាព និងយន្តការការពារអតិថិជនជាដើម។ បើតាមលោក តុងងី នាពេលថ្មីៗនេះ បានដាក់ចេញ​កិច្ចសន្យា​រួមសម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងមូល ដែលតម្រូវឱ្យគ្រឹះស្ថានផ្តល់ឥណទានចាប់ពី ៥ម៉ឺនដុល្លារចុះ ត្រូវប្រើកិច្ចសន្យារួមដូចគ្នា ដែលមានកម្រាស់ខ្លីជាងមុន ងាយយល់ និងផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់អតិថិជន ដើម្បីធានា​បានក្នុងការប្តេជ្ញាចិត្តលើកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុនេះ។ លោក ជឿជាក់ថា ពុំទាន់មាន​ប្រទេស​ណាក្នុងតំបន់ធ្វើបានដូចកម្ពុជាឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម