Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋជាង ៣ ពាន់គ្រួសាររងការប៉ះពាល់ដោយសារទឹកជំនន់នៅពោធិ៍សាត់ ជម្លៀសខ្ទង់រយនាក់

បានផុស

នៅ

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង ៣ ពាន់គ្រួសាររងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈ ១៤១ នាក់ ត្រូវបានអាជ្ញាធរជម្លៀសរកទីទួលសុវត្ថិភាព ខណៈទឹកស្ទឹងពោធិ៍សាត់វាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ដែលទឹកបានហូរច្រោះដាច់ផ្លូវមួយចំនួន។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណ:កម្មកាជាតិគ្រប់គ្រង​គ្រោះមន្តរាយ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តកំពុងដឹកនាំកម្លាំងចម្រុះចុះជួយទប់ទឹក និងចែកការុងឱ្យប្រជាពលរដ្ឋតាមដងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងលើសកម្រិតប្រកាសអាសន្នបង្ករជាទឹកជំនន់នៅវេលាទៀបភ្លឺថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានជំនន់ទឹកភ្លៀងយ៉ាងកំហុកនៅឯស្រុកវាលវែង និងស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២៧-២៨ ខែកញ្ញាកន្លងទៅ។

អាជ្ញាធរខេត្ត និងថ្នាក់ដឹនាំរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ បានដឹកនាំកម្លាំងចម្រុះចុះអន្តរាគមនសង្គ្រោះប្រជាពលរដ្ឋដោយជួយទប់ទឹក និងជម្លៀសពលរដ្ឋដែលប្រឈមហានិភ័យ៕

អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម