Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន នឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ ដំណាក់កាលទី២ នៅសប្តាហ៍ក្រោយ

បានផុស

នៅ

ប្រទេសជប៉ុន នឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ ដំណាក់កាលទីពីរ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា នៅសប្តាហ៍ក្រោយនេះ ខណៈការបញ្ចេញដំណាក់កាលទីមួយ កាលពីខែសីហា បានធ្វើឲ្យចិននិងប្រទេសដទៃទៀត ខឹងសម្បារួចទៅហើយ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៤ខែសីហា ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នោះគឺស្ថិតក្នុងចំណោមទឹកសំណល់ ១.៣៤លានតោន ដែលបានប្រមូល ចាប់តាំងពីរលកយក្សស៊ូណាមិ ធ្វើឲ្យខូចរោងចក្រនៅឆ្នាំ២០១១។

ក្រុមហ៊ុនអគ្គិសនីតូក្យូ (Tepco) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញាថា “ការត្រួតពិនិត្យ បន្ទាប់ពីការបញ្ចេញលើកដំបូងត្រូវបានបញ្ចប់ ហើយការបង្ហូរលើកទីពីរ នឹងចាប់ផ្តើមនៅថ្ងៃទី៥ខែតុលា”។

ទាក់ទិនបញ្ហានេះ ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ បន្ទាប់ពីការបញ្ចេញទឹកសំណល់លើកដំបូង ដែលបញ្ចប់នៅថ្ងៃទី១១ខែកញ្ញា ថ្វីបើទីក្រុងតូក្យូ ទទូចថា ប្រតិបត្តិការនេះមិនមានហានិភ័យក៏ដោយ។

ចំណែករុស្ស៊ី ​ដែលមាន​ទំនាក់ទំនងល្អក់កករ​ជាមួយ​ជប៉ុន ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ពិចារណា​ធ្វើ​តាមចិន  ដើម្បីហាម​ឃាត់​អាហារ​សមុទ្រផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ ជប៉ុន ប្រាប់ទៅ WTO ថា បម្រាមរបស់ចិន លើការនាំចូលអាហារសមុទ្រ គឺមិនអាចទទួលយកបានទាំងស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម១០ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម