Connect with us

សេដ្ឋកិច្ច

វៀតណាម ទាញបានវិនិយោគបរទេសជាង ២០ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែ

បានផុស

នៅ

គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសវៀតណាមបានទាក់ទាញការវិនិយោគបរទេសជិត ២០.២១ ពាន់លានដុល្លារ​ ដោយកើនឡើង ៧.៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

នៅក្នុងរយៈពេល ៩ ខែនេះ​ វិនិយោគិនបរទេស​បានបន្ថែមលុយ​វិនិយោគចំនួន ១០.២៣ ពាន់លានដុល្លារទៅក្នុងគម្រោងថ្មីជិត ២,៣០០ គម្រោង ខណៈគម្រោងខ្លះកើនឡើងដល់ ៤៣.៦ ភាគរយ និងខ្លះទៀតឡើង ៦៦.៣ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលកំពុងដំណើរការចំនួន ៩៣៤ គឺមានដើមទុនសរុបជាង ៥.១៥ ពាន់លានដុល្លារ កើនឡើង ២១.៥ ភាគរយ ប៉ុន្តែធ្លាក់ចុះ ៣៧.៣ ភាគរយនៅក្នុងដើមទុនបន្ថែម ។

បន្ថែមពីនេះ វិនិយោគិនបរទេសក៏បានធ្វើប្រតិបត្តិការប្រហែល ២,៥០០ ដើម្បីផ្តល់មូលនិធិនិងភាគហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុកដែលមានដើមទុនសរុបចំនួន ៤.៨២ ពាន់លានដុល្លារ ដោយធ្លាក់ចុះ ៥ ភាគរយនៃចំនួនប្រតិបត្តិការ ប៉ុន្តែកើនឡើងតម្លៃ ៤៧ ភាគរយ ។

​ទន្ទឹមនោះ វិនិយោគិនបរទេស​ ក៏បានវិនិយោគ​ក្នុងឧស្សាហកម្មសេដ្ឋកិច្ចចំនួន ១៨ ក្នុងចំណោម ២១ របស់ប្រទេសវៀតណាមផងដែរ ដោយវិស័យកែច្នៃ និងផលិតកម្មនាំមុខគេក្នុងទុនវិនិយោគជាង ១៤ ពាន់លានដុល្លារ ស្មើនឹង ៦៩.៣ ភាគរយនៃដើមទុនចុះបញ្ជីសរុប និងកើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំមុន ។

ដោយឡែក​ វិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ តាមពីក្រោយដោយផ្នែកហិរញ្ញវត្ថុ-ធនាគារ ដែលមានទឹកប្រាក់ ១.៥៤ ពាន់លានដុល្លារ ខណៈការលក់ដុំ និងរាយមាន ៧៣៤ លានដុល្លារ ។

ស្របពេលជាមួយគ្នានេះ សិង្ហបុរី គឺជាអ្នកវិនិយោគធំបំផុតរបស់វៀតណាម មានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ បន្ទាប់មកគឺចិន មានទឹកប្រាក់ ២.៩២ ពាន់លានដុល្លារ ចំណែកឯជប៉ុន មានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា វិនិយោគិនបរទេសបានមកវិនិយោគនៅក្នុងទីក្រុង និងខេត្តចំនួន ៥៤ ក្នុងប្រទេសវៀតណាម ដោយទីក្រុងហាណូយ មានការវិនិយោគច្រើនជាងគេក្នុងទឹកប្រាក់ប្រហែល ២.៥៣ ពាន់លានដុល្លារ ខណៈ​ទីក្រុង Hai Phong ​មាន​ទឹកប្រាក់​ប្រមាណ ២.២១ ពាន់​លាន​ដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Tuoi Tre

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម