ព័ត៌មានជាតិ
ដំណោះស្រាយសម្រាប់អ្នកបើកបរថយន្តធុនធ្ងន់ ក្រសួងដាក់ឲ្យប្រើប្រាស់អគារបង្រៀនបើកបរ ដែលមានតម្លៃជិត២ លានដុល្លារ
ក្រសួងសាធារណការ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ក្រោមវត្តមាន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមជ្ឈមណ្ឌល របស់ក្រសួងសាធារណការ ដែលសាងសង់ឡើងរយៈពេល ១៤ ខែ ដែលមានតម្លៃទឹកប្រាក់ជិត ២ លានដុល្លារសហរដ្ឋអាមេរិក (១,៩៣០,០០០)។
លោក ឈួន វ៉ុន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានថ្លែងថា មូលហេតុដែលបង្កើតឲ្យមានមជ្ឈមណ្ឌលយានយន្តធនធ្ងន់នេះ គឺដើម្បីបណ្តុះបណ្តាលប្រជាជន អ្នកបើកបររថយន្តធុនធ្ងន់ ឲ្យមានមានជំនាញពិតប្រាដក។
ម្យ៉ាងទៀត ក្រសួងរកឃើញថា អ្នកបើកបរយានយន្តធុនធ្ងន់ភាគច្រើន មិនមានប័ណ្ណបើកបរ និងមួយចំនួន មានប័ណ្ណប៉ុន្តែ ប័ណ្ណបើកបរនោះ មិនត្រឹមត្រូវតាមប្រភេទយាន ជាពិសេសអ្នកបើកបររយន្តសណ្តោងរឺម៉ក។
ចំនួនរថយន្តធុនធ្ងន់បានចុះបញ្ជីសរុបចំនួន ៣២៥០០០ គ្រឿង និងបានផ្តល់ប័ណ្ណបើកបរយានយន្តប្រភេទ គ ដល់ប្រភេទ ង ចំនួន ២១៨០០០ ប័ណ្ណ បើធៀបនឹងចំនួនរថយន្ត ដែលបានចុះបញ្ជីមានតែ ៦៧% ប៉ុណ្ណោះ។
ត្រង់ចំណុចនេះមានន័យថា ចំនួនអ្នកបើកបរថយន្តធុនធ្ងន់ប្រមាណ ៣៣ ភាគរយដែលកំពុងបើកបរថយន្តធុនធ្ងន់ មិនមានប័ណ្ណបើកបរ និងមិនត្រឹមត្រូវតាមប្រភេទយាន។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ឡើង គឺដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងស្របតាមច្បាប់។ លោកថា ធនធានអ្នកធ្វើការបើកបរនៅមានការខ្វះខាត និងមានប័ណ្ណមិនត្រឹមត្រូវ ទើបក្រសួងសហការជាមួយក្រុមហ៊ុន KTS បើកឲ្យមានមជ្ឈមណ្ឌលនេះឡើង។
ក្រសួងបានអនុញាតឲ្យសាលាបង្រៀនបើកបរយានយន្តធុនធ្ងន់ ចំនួន ៤០ ធ្វើអាជីវកម្ម បង្រៀនបើកបរ ដែលក្នុងនោះសាលាបង្រៀនបើកបររថយន្តធុនធ្ងន់មានចំនួន ១៥ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ពុំទាន់មានសាលាបង្រៀនបើកបរយានយន្តណាមួយ អាចរៀបចំបង្កើតទីលាន បង្រៀនបើកបរអនុវត្តដៃចង្កូតឲ្យបាន ត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសនៅឡើយ។
យោងតាមរបាយការណ៍ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញថា មូលហេតុចម្បងដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរ គឺកត្តាមនុស្សមានរហូតដល់ ៩០ ភាគរយ ក្នុងនោះ ក៏មានពាក់ព័ន្ធនឹងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន មិនមានជំនាញច្បាស់លាស់ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ គ្មានប័ណ្ណបើកបរ និងប័ណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។
មជ្ឈមណ្ឌលបង្រៀនបើកបរនេះ ដើម្បីផ្តល់ជាថ្នាលសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសច្បាស់លាស់ ក្នុងការបញ្ជាយានយន្តធុនធ្ងន់នៅលើដងផ្លូវ។
មជ្ឈមណ្ឌលរបស់ក្រសួងសាធារណការនេះ ចែកចេញជាពីរផ្នែក គឺអគារដែលមានទទួលសិស្សចុះឈ្មោះ ការិយាល័យរដ្ឋបាល បន្ទប់បណ្ណាល័យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ប្រជុំ បន្ទប់គ្រូបង្រៀន បន្ទប់ផ្នែកទ្រឹស្តី។
ផ្នែកទី២ ជាទីលានបង្រៀន និងប្រឡងប័ណ្ណបើកបរដៃចង្កូតសម្រាប់ បើកបរយានយន្តប្រភេទគ ដល់ប្រភេទ ឃ ដែលមាន ១០ វិញ្ញាសារ៕

អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ