ជីវិតកម្សាន្ដ
Jungkook និង Zayn Malik ទំនងសហការគ្នាក្នុងបទចម្រៀងថ្មី
ក្រោយ Jungkook សមាជិកក្រុម BTS បានចេញចម្រៀងទោលដំបូង ដែលសហការជាមួយតារាស្រី Latto ពេលនេះលេចឮពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះទំនងសហការបទថ្មីជាមួយតារាចម្រៀងអង់គ្លេសលោក Zayn Malik ។
បច្ចុប្បន្នបទចម្រៀងបន្ទាប់របស់ Jungkook ដែលមានចំណងជើង “3D” ជាមួយតារាចម្រៀងរ៉េបអាមេរិក Jack Harlow មិនទាន់ទម្លាក់ជាផ្លូវការនៅឡើយ ស្រាប់តែល្បីថា លោកកំពុងរួមគ្នាជាមួយអតីតសមាជិក One Direction លោក Zayn Malik ដើម្បីផលិតបទថ្មី។
តាមពិតអ្នកគាំទ្រប្រាថ្នាចង់ឱ្យ Jungkook និង Zayn Malik សហការគ្នាជាយូរណាស់មកហើយ និងរំពឹងថាពួកគេអាចបានស្ដាប់បទចម្រៀងរួមគ្នារវាងតារាទាំងពីរ។ តាមព័ត៌មានចចាមអារ៉ាមបាននិយាយថា Zayn Malik កំពុងសហការគ្នាលើបទចម្រៀងថ្មីមួយមានចំណងជើងថា “Backseat Kiss” ជាមួយនឹង Jungkook ដែលបទចម្រៀងនេះ នឹងចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ខាងមុខ។
យ៉ាងណាក៏ដោយ ព័ត៌មានច្បាស់ការពីសិល្បករទាំងពីរ ឬពីក្រុមហ៊ុនរបស់ពួកគេ ពុំទាន់ធ្វើការប្រកាសជាផ្លូវការណាមួយឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួអង្គនាយកសាលាក្នុងរឿង Harry Potter ទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ