ព័ត៌មានជាតិ
មកដឹងពីប្រាក់ខែកម្មកររោងចក្រ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៤
រោងចក្រសហគ្រាស ចាប់ផ្ដើមមានវត្តមានឡើងវិញនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដោយរោងចក្រសហគ្រាសទាំងនោះ បានផ្ដល់ទាំងឱកាសការងារ ទាំងប្រាក់ឈ្នួលជាប្រចាំខែដល់កម្មករ និយោជិត ដែលបម្រើការងារនៅក្នុងរោងចក្រទាំងនោះ ក្នុងចំនួនមួយសមរម្យតាមស្ថានការណ៍សេដ្ឋកិច្ចក្នុងពេលនោះ។
នៅថ្ងៃនេះ កម្ពុជាថ្មី នឹងជម្រាបជូនប្រិយមិត្តអំពី ប្រាក់ឈ្នួលដែលកម្មករ និយោជិត ទទួលបានប្រចាំខែ ចាប់ពីឆ្នាំ១៩៩៧ រហូតទៅដល់ឆ្នាំ២០២៤ខាងមុខ។
ផ្ដើមជាដំបូងក្នុងឆ្នាំ១៩៩៧ កម្មករ និយោជិត ដែលបម្រើការងាររោងចក្រទទួលបានប្រាក់ឈ្នួលអប្បរមាត្រឹមតែ ៤០ដុល្លារ តែប៉ុណ្ណោះ។ សម្រាប់ឆ្នាំ ១៩៩៨ និងឆ្នាំ១៩៩៩ ប្រាក់ថ្លៃឈ្នួលកម្មករនេះ គឺនៅដដែលមិនមានការកើនឡើងបន្ថែមឡើយ។ ប៉ុន្តែនៅឆ្នាំ២០០០ បានប្រាក់ឈ្នួលកម្មករមានការកើនឡើងចំនួន៥ដុល្លារ ដែលកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលចំនួន ៤៥ដុល្លារ ក្នុងមួយខែ ជាមួយគ្នានេះ ប្រាក់ថ្លៃឈ្នួលនេះ គឺនៅស្ថិតថេររហូតមិនមានការកើនឡើងឡើយ រហូតដល់ដាច់ឆ្នាំ២០០៦។
ក្រោយពេលដែលកម្មករខានឡើងប្រាក់ថ្លៃឈ្នួលជាង៦ឆ្នាំ នៅឆ្នាំ២០០៧ ប្រាក់ថ្លៃឈ្នួលកម្មករមានការកើនឡើងចំនួន ៥ដុល្លារបន្ថែម ដោយកម្មករទទួលបានប្រាក់ថ្លៃឈ្នួលចំនួន៥០ដុល្លារ ហើយចំនួននេះក៏ថេរគ្មានការកើនឡើងជាថ្មី រហូតដល់ ឆ្នាំ២០០៩។
ប៉ុន្តែនៅឆ្នាំ២០១០ ប្រាក់ឈ្នួលកម្មករមានការកើនឡើងជាថ្មី ដែលកម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលចំនួន៦១ដុល្លារ ហើយប្រាក់ឈ្នួលអប្បបរមាចំនួន៦១ដុល្លារនេះ ក៏បន្តនៅថេរទៀតរហូតដល់ដាច់ឆ្នាំ២០១២។ ក្រោយបន្តនៅថេររយៈពេល៣ឆ្នាំ នៅឆ្នាំ២០១៣វិញ ប្រាក់ឈ្នួលកម្មករមានការកើនឡើងចំនួន១៩ដុល្លារ នាំឱ្យប្រាក់ឈ្នួលអប្បបរមាសរុបរបស់កម្មករកើនដល់៨០ដុល្លារក្នុងមួយខែ។ នៅឆ្នាំបន្ទាប់ឆ្នាំ២០១៤ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ មានសន្ទុះកើនឡើង២០ដុល្លារបន្ថែម ដែលកម្មករ និយោជិតអាចបើកប្រាក់ឈ្នួលសរុបប្រចាំខែបានចំនួន១០០ដុល្លារក្នុងមួយខែ។
នៅឆ្នាំ២០១៥ ប្រាក់ឈ្នួលមានកម្មករមានសន្ទុះកើនឡើងយ៉ាងខ្លាំង ក្នុងទំហំ២៨ដុល្លារបន្ថែមទៀត ដែលនាំឱ្យប្រាក់ឈ្នួលកម្មករសរុបប្រចាំខែកើនឡើងដល់១២៨ដុល្លារ។ នៅឆ្នាំ២០១៦ ប្រាក់ឈ្នួលកម្មករនៅតែមានការកើនឡើងដដែល គឺកម្មករ និយោជិតទទួលបានប្រាក់ថ្លៃឈ្នួលសរុបចំនួន១៤០ដុល្លារក្នុងមួយខែ។ សម្រាប់ឆ្នាំ២០១៧ ប្រាក់ឈ្នួលបន្តកើនឡើងបន្តទៀត ដោយកម្មករនិយោជិត ទទួលបានប្រាក់ថ្លៃឈ្នួលប្រចាំខែសរុបចំនួន១៥៣ដុល្លារក្នុងមួយខែ។
ចំពោះឆ្នាំ២០១៨ កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាសរុបចំនួន១៧០ដុល្លារ។ នៅឆ្នាំបន្ទាប់ឆ្នាំ២០១៩ ប្រាក់ឈ្នួលកម្មករមានការកើនឡើងបន្ថែមទៀត ដោយកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន១៨២ដុល្លារ។ នៅឆ្នាំ២០២០ កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៩០ដុល្លារ។
នៅឆ្នាំ២០២១ ស្របពេលវិបត្តិកូវីដ១៩កំពុងរីករាលដាលទូទាំងសកល ការណ៍នេះបានបណ្ដាលឱ្យប្រាក់ឈ្នួលកម្មករក្នុងប្រទេសកម្ពុជាកើនឡើងត្រឹមតែ២ដុល្លារបន្ថែមប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតទទួលប្រាក់ឈ្នួលសរុបក្នុងចំនួន១៩២ ដុល្លារ។ នៅឆ្នាំ២០២២ ប្រាក់ឈ្នួលកម្មករបន្តកើនឡើងត្រឹម២ដុល្លារដដែល ហើយកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន១៩៤ដុល្លារ។ ដោយឡែកនៅឆ្នាំ២០២៣ប្រាក់ឈ្នួលកម្មករមានការកើនឡើងបន្ថែមចំនួន ៦ដុល្លារបន្ថែមទៀត ដែលកម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាសរុបចំនួន២០០ដុល្លារក្នុងមួយខែ។
សម្រាប់ឆ្នាំ២០២៤ ខាងមុខ រាប់ចាប់ពីខែមករាតទៅ កម្មករ នយោជិតនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារក្នុងមួយខែ។ នៅត្រង់ចំណុចនេះ សូមគូសបញ្ជាក់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ត្រឹមតែ ២០២ដុល្លារប៉ុណ្ណោះ ក៏ប៉ុន្តែ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមទឹកប្រាក់ចំនួន២ដុល្លារបន្ថែមទៀត ទើបប្រាក់ឈ្នួលអប្បបរមាសរុបកើនឡើងដល់២០៤ដុល្លារ។
សូមជម្រាបឡើងវិញបន្តិចថា ប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារនេះ គឺជាប្រាក់ខែគោលប្រចាំខែនីមួយៗ ដែលកម្មករ និយោជិត រោងចក្រផ្នែកវាយនភ័ណ្ឌ កាត់ដែរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានជាប្រចាំខែ។ ដោយឡែកកម្មករ និយោជិត នឹងទទួលបានប្រាក់ឈ្នួលប្រចាំខែបានច្រើនជាងនេះទៀត អាស្រ័យលើចំនួនប្រាក់បន្ថែមម៉ោង ប្រាក់ឧបត្ថម្ភថ្លៃអារហារ និងប្រាក់រវង្វាន់ជាច្រើនបន្ថែមទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក