Connect with us

ព័ត៌មានជាតិ

ម្ចាស់ដេកលង់លក់មិនដឹងទឹកស្ទឹងសង្កែឡើងលិចក្រោលគោ

បានផុស

នៅ

គោចំនួន ៣ ក្បាល នៅក្នុងចំណោមគោជាង ៣០ ក្បាលបានងាប់នៅក្នុងក្រោលជាប់មាត់ស្ទឹងសង្កែ ខណៈដែលទឹកស្ទឹងហក់ឡើងម្ចាស់ដេកលង់លក់អត់បានដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចអន្លង់ក្របី ស្ថិតក្នុងភូមិបោះដូង ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

របាយការណ៍បានបន្តថា ម្ចាស់គោមានឈ្មោះ ជា ហាន ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិអូរតាប៉ាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស្នាក់នៅចំណុចខាងលើដើម្បីធ្វើចម្ការផង និងចិញ្ចឹមគោផង សរុបមានចំនួន ៣៣ ក្បាល។

នៅល្ងាចមុនថ្ងៃកើតហេតុម្ចាស់គោបានកៀងគោបញ្ចូលក្រោលដែលស្ថិតនៅមាត់ស្ទឹងខាងក្រោមដោយមិនបានចាប់អារម្មណ៍ថា ទឹកស្ទឹងអាចឡើងនោះទេ បើទោះបីជាមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលច្រើនថ្ងៃមកហើយក៏ដោយ លុះនៅពេល​ទៀបភ្លឺម្ចាស់គោបានចុះទៅមើលគោក៏មានអារម្មណ៍តក់ស្លុតដោយសារក្រោលគោត្រូវទឹកជំនន់លិចអស់ ទើបលោក​ប្រញាប់ប្រញាប់ដឹកគោ បញ្ចេញពីក្រោល ទីបំផុតក៏ប្រទះឃើញគោចំនួន ៣ ក្បាលដេកងាប់នៅក្នុងក្រោល​ដោយសារ​ជាប់ចំណង និងទឹកលិចជ្រៅផង។ ម្ចាស់ទទួលស្គាល់ថា នេះគឺជាការធ្វេសប្រហែសមួយដែលលោកស្មានមិនដល់៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម