Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ប្រមូលនំលោកខែរបស់ម៉ាឡេស៊ីមកវិញ ក្រោយរកឃើញបាក់តេរី ជាតិពុលច្រើនហួសហេតុ

បានផុស

នៅ

កាលពីថ្ងៃទី ២៨ ខែកញ្ញា អាជ្ញាធរសិង្ហបុរី បានបញ្ជាឲ្យប្រមូលមកវិញនូវផលិតផលនំសែនព្រះខែ​ចំនួន ២ ដែលត្រូវបានលក់នៅទីនេះ ដោយសារពួកវាមានផ្ទុកសារធាតុផ្សំលើសពីកម្រិតកំណត់ ពោលគឺបាក់តេរី ឬជាតិពុលដែលផលិតដោយផ្សិត។

ផលិតផលដែលមានប្រភពពី​ប្រទេស​ម៉ាឡេស៊ី​រួមមាន នំព្រះខែ Joymom ជាមួយនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ និងនំព្រះខែ ​Fragrance ជាមួយនឹង​កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ២០ខែតុលា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាល​ពីម្សិលមិញថា ខ្លួនបានរកឃើញបាក់តេរី Staphylococcus aureus នៅក្នុងនំព្រះខែរបស់ Joymom ។​ ចំណែក​ផលិតផល​មួយ​ទៀត​មាន​ផ្ទុក​សារធាតុ aflatoxins ច្រើនដូចគ្នា។

SFA ក៏បាននិយាយបន្ថែមទៀតថា ទាំងបាក់តេរី Staphylococcus aureus និង aflatoxins គឺនៅកម្រិតលើសពី​ដែនកំណត់អតិបរមា​ដែល​បាន​បញ្ជាក់​ក្រោម​បទប្បញ្ញត្តិអាហារ​របស់​ប្រទេស​សិង្ហបុរី។ ជាវិធានការប្រុងប្រយ័ត្ន SFA បានដឹកនាំអ្នកនាំចូលរៀងៗខ្លួន Taste Right Pte Ltd និង Fragrance Foodstuff Pte Ltd ដើម្បីប្រមូលផលិតផលដែល​ពាក់ព័ន្ធ ហើយការ​ប្រមូល​មក​វិញ​គឺ​កំពុង​បន្តផងដែរ។

បាក់តេរី Staphylococcus aureus ត្រូវបានរកឃើញជាធម្មតានៅក្នុងបរិស្ថាន ហើយត្រូវបាន​រកឃើញនៅលើ​ស្បែករបស់មនុស្ស ឬក្នុងច្រមុះផងដែរ។ វា​ជា​មូលហេតុ​ទូទៅ​នៃ​ការ​ពុល​អាហារ ហើយ​អាច​បណ្ដាលឲ្យ​មាន​ការ​ចាប់​ផ្ដើម​ភ្លាមៗ​នៃ​រោគ​សញ្ញា​ចំពោះ​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដូច​ជា ចង្អោរ ក្អួត រមួល​ពោះ និង​រាគ។

ចំណែកឯ Aflatoxins អាច​កើត​មាន​ក្នុង​អាហារ​ជា​លទ្ធផល​នៃ​ការ​ចម្លងរោគ​ផ្សិត។ ឧទាហរណ៍​នៃ​អាហារ​ដែល​អាច​បំពុល​ដោយ​សារធាតុ aflatoxins រួម​មាន​ធញ្ញជាតិ គ្រាប់ និង​គ្រាប់​ប្រេង ព្រម​ទាំង​អាហារ​កែច្នៃ​ដែល​មាន​សារធាតុ​ផ្សំ​ទាំងនេះ។ ពួកវាត្រូវបានគេស្គាល់ថាជា genotoxic (បំផ្លាញ DNA ឬហ្សែន) និងសារធាតុបង្កមហារីក ហើយការប៉ះពាល់តាមរយៈអាហារគួរតែត្រូវបានរក្សាទុកឲ្យទាបតាមដែលអាចធ្វើទៅបាន។

SFA បានបន្ថែមថា ភ្នាក់ងារបង្ករោគក្នុងអាហារដូចជា S. aureus អាចចូលទៅក្នុងដំណើរការផលិតនៅពេលដែលមានការចម្លងរោគ។​​ វាកើតឡើងនៅពេលដែលកម្មករ មិនអនុវត្តអនាម័យដៃល្អ។

យ៉ាងណាមិញ SFA បានណែនាំដល់អ្នកប្រើប្រាស់ដែលបានទិញផលិតផលដែលពាក់ព័ន្ធកុំបរិភោគវា។ ប្រសិនបើ​បាន​ទទួលទាន​ហើយ ​អ្នក​ប្រើ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ពួក​គេ ​គួរ​តែ​ស្វែង​រក​ការ​ប្រឹក្សា​ពី​វេជ្ជ​សា​ស្រ្ត​និង​ទាក់ទង​អ្នក​លក់​ដើម្បី​សាកសួរ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖mustsharenew

ចុចអាន៖នំ ៧ប្រភេទ ពេញនិយមក្នុងពិធីសែននំព្រះខែ សឹងតែរាល់ៗឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

សេដ្ឋកិច្ច២ ម៉ោង មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម