ព័ត៌មានជាតិ
ហាមមិនស្ដាប់ សមត្ថកិច្ចចុះរុះរើ តូបលក់តាមដងផ្លូវ ដើម្បីសណ្តាប់ធ្នាប់សាធារណៈ
តូបលក់ដូរតាមចិញ្ចើមផ្លូវជាតិលេខ៣ ចំណុចផ្សារថ្នល់បត់ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកសំរោងចុះរុះរើចេញ ក្រោយការហាមឃាត់ច្រើនដងមិនស្តាប់។
ការចុះរៀបចំសណ្តាប់តាមដងផ្លូវនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដែលដឹកនាំផ្ទាល់ដោយលោក កេត ម៉ៅ អភិបាលស្រុកសំរោង រួមដំណើរដោយលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងប្រអាវុធទាំង៣ អនុវត្តិចំពោះតូបដែលបងប្អូនប្រជាពលរដ្ឋសង់លក់ដូរ ដោយរំលោភលើដីចំណីផ្លូវសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារថ្នល់បត់ នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
លោកអភិបាលស្រុកបានបញ្ជាក់ថា នេះដើម្បី ធ្វើយ៉ាងណាឲ្យមានរបៀបរៀបរយ និងសោភ័ណភាពល្អ សម្រាប់ការធ្វើចរាចរណ៍ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមគោលនយោបាយភូមិ- ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាពិសេស ដើម្បីជួយសម្រួលដល់ក្រុមការងារស្ថាបនាផ្លូវជាតិលេខ៣ ក្នុងការស្ថាបនាផ្លូវឲ្យមានគុណភាព និងទាន់ពេលវេលា ក្នុងភូមិសាស្ត្រស្មុគស្មាញនេះ។
ចុងក្រោយក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពស្រុកសូមអំពាវនាវ និងសុំការយោគយល់ពីបងប្អូនអាជីវករទាំងអស់នៅទីតាំងនេះ មេត្តាសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅទីតាំងផ្សារនេះ ឲ្យមានរបៀបរៀបរយនិងសណ្តាប់ធ្នាប់ល្អ ក្នុងការធ្វើចរាចរណ៍ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលនឹងអាចកើតឡើងជាយថាហេតុ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ កម្មកររត់ចែកជើងគ្នា ក្រោយប្រទះឃើញគ្រាប់រ៉ុកកែត នៅក្រោមអគារចាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព