ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការដាក់ពាក្យសុំកែ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានមិនចាំបាច់ឡើងមកភ្នំពេញទេ
ការដាក់ពាក្យសុំកែ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានមិនចាំបាច់ឡើងមកកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃរាជធានីភ្នំពេញនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣។
ថ្លែងតាមរយៈសារសំឡេង លោក ទូច សុឃៈ បានបញ្ជាក់ថា ពលរដ្ឋអាចដាក់ពាក្យសុំកែ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលពលរដ្ឋរស់នៅ ដោយជាគោលការណ៍ មិនត្រូវបានគិតថវិកានោះទេ។
តាមពិតទៅ គោលការណ៍នេះត្រូវសាកល្បងតាំងពីឆ្នាំ ២០១៧ ពោលគឺរយៈពេល ២ឆ្នាំ រហូតដល់ឆ្នាំ ២០១៩ ទើបក្រសួងមហាផ្ទៃចេញសេចក្តីសម្រេចបន្តអនុវត្តគោលការណ៍ផ្តល់សមត្ថកិច្ចឱ្យអាជ្ញាធរក្រុង ស្រុក ខណ្ឌ ទទួលពាក្យស្នើសុំកែប្រែទិន្នន័យ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានរហូតដល់បច្ចុប្បន្ន។ ចំពោះសេចក្តីសម្រេចកែប្រែ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននេះ មានរយៈពេល ៣០ ថ្ងៃ ប៉ុន្តែគិតតែថ្ងៃធ្វើការប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៤ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី