Connect with us

ព័ត៌មានជាតិ

រោងចក្រ​តម្លៃ ៣០០ លានដុល្លារ​នៅ​ខេត្តព្រះសីហនុ ទិញ​កៅស៊ូ​ពី​ខេត្ត​រតនគិរី​មួយ​ឆ្នាំ​ជាង ២ ម៉ឺន​​តោន​យក​ទៅ​ផលិត​សំបក​កង

បានផុស

នៅ

ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ដែល​មាន​ទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ បាន​ប្រើប្រាស់​វត្ថុធាតុ​ដើម​កៅស៊ូ​ក្នុង​ស្រុក​មួយ​ឆ្នាំ​ជាង ២ ម៉ឺន​តោន​ ដើម្បី​ផលិត​សំបក​កង់​នាំចេញ​ទៅ​ក្រៅ​ប្រទេស។

លោក Tao Guozhong អគ្គនាយកក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) បាន​ប្រាប់​ដល់​ក្រុម​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែល​ទៅ​ទស្សនកិច្ច​សិក្សា​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ចំនួន ២ ប្រភេទ ទី១. រថយន្ត​ធុន​ធំ និង​ទី ២.រថយន្ត​ធុន​តូច ដោយ​ក្នុង​មួយ​ឆ្នាំ​អាច​ផលិត​សំបក​កង់​បាន​ប្រហែល ៥ លាន ៩០ ម៉ឺន​សំបក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​អះអាង​ថា កៅស៊ូដែលប្រើប្រាស់ប្រចាំឆ្នាំ​ប្រហែល ២ ម៉ឺនតោន ​ទិញ​មក​ពី​ខេត្តរតនគីរី​ដើម្បីធានាគុណភាពការផលិតសំបកកង់មានគុណភាពល្អ។

ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី ដែល​មានមូលដ្ឋាន​មកពីប្រទេស​ចិន បានដាក់ទុន​វិនិយោគបង្កើតរោងចក្រ​ផលិត​សំបក​កង់​ចំនួន ៣០០ លាន​ដុល្លារ​អាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ក្រៅពី​ប្រើប្រាស់​វត្ថុធាតុ​ដើមក្នុងស្រុក​ក្នុងការ​យកទៅ​ផលិត​សំបក​កង់ ក្រុមហ៊ុន​បានផ្តល់ការងារ​ជូនប្រជាពលរដ្ឋ​កម្ពុជាចំនួន ១ ៦០០ នាក់។ បើ​តាម​អគ្គនាយក​ក្រុមហ៊ុន ​ឥឡូវនេះ​ក្រុមហ៊ុន​មានបុគ្គលិកខ្មែរ​សរុប​ចំនួន ១ ១០០ នាក់ ដែល​កំពុង​បំរើការងារ​នៅក្នុង​រោងចក្រ។

ប្រភព​ក្រុមហ៊ុន​បាន​បញ្ជាក់ថា សំបកកង់ដែលផលិតបាន ធ្វើការនាំចេញ​ទៅកាន់​ប្រទេស​អាមេរិក​និង​ប្រទេស​ប្រេស៊ីល។ ជារៀងរាល់​ថ្ងៃមានកុងតឺន័រចំនួន ២០ បានធ្វើការ​ដឹកជញ្ជូន​សំបកកង់​ចេញ​ទៅកាន់​សហរដ្ឋអាមេរិក ហើយនៅឆ្នាំក្រោយ​នឹង​ពង្រីក​ចង្វាក់​ផលិតកម្ម​បន្ថែម​ទៀត​ឲ្យ​បាន ១០០ ភាគរយ។

បច្ចុប្បន្ននេះ​ក្នុងមួយថ្ងៃ ក្រុមហ៊ុនអាច​ផលិតសំបក​កង់​បានចំនួនពី ៦ ០០០ ទៅ ៧ ០០០ សំបក ហើយ​នៅខែកក្កដា ២០២៤ ខាងមុខ ក្រុមហ៊ុន​នឹងពង្រីកចង្វាក់​ផលិតរបស់ខ្លូន​រហូត ១៧ ០០០ សំបក​កង់​ក្នុង​មួយ​ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១៤ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម